Facebook
Koh Trol
ចូលចិត្ត
ចូលចិត្ត
You like this.
អ្នក និង 57 ដទៃ ចូលចិត្ត Koh Trol57 នាក់ ចូលចិត្ត Koh Trol
  • Lichhea Pien
  • នួន សាយ័ណ្ហ
  • Bunthorn Try
  • Happy Vandy
  • Ly Bunlen
  • Nak Needyou
  • Socheat NG
  • Yorng Vuthy
  • Nob Sreyneth
  • Sela Khoem
  • Alex Lewis Max
  • Tola Norng
  • Rath Ken
  • Thy Bunrith
  • Phan Sarith
  • Borng Yu
  • Kork Kreang
  • Thealai Path
  • Sovanpisey Sao
  • Pheaven Ky
  • នី អូន

ភ្នំពេញ ៖ បុរសម្នាក់ ដែលគេមិនទាន់ ស្គាល់អត្តសញ្ញាណ ត្រូវបានសមត្ថកិច្ច អះអាង ថា បានបើកម៉ូតូ ទៅបុករបាំងចែកទ្រូងផ្លូវ បណ្តាលឲ្យដួលម៉ូតូ

ដូចម្ដេចដែលហៅថាទីផ្សារ?

រីករាយ​នឹង​បទពិសោធន៍​ថ្មី​នៃ​វាយ​អត្ថបទ​លើ​ IPad Mini ​ជាមួយ​ Logitech Ultrathin Keyboard

របៀបនៃការចុះឈ្មោះ និង ដាក់ Static Website ក្នុង Free Web Hosting Area ៖

លក្ខណៈ​ពិសេស i5 Zophone និង​ជាក់លាក់

Tuesday, January 28, 2014

បុរសម្នាក់ បើកម៉ូតូ បុករបាំងដែក ដាច់ក្បាល ពេលដល់មុខផ្សារ ពោធិ៍ចិនតុង


ភ្នំពេញ ៖ បុរសម្នាក់ ដែលគេមិនទាន់ ស្គាល់អត្តសញ្ញាណ ត្រូវបានសមត្ថកិច្ច អះអាង ថា បានបើកម៉ូតូ ទៅបុករបាំងចែកទ្រូងផ្លូវ បណ្តាលឲ្យដួលម៉ូតូ ហើយដាច់ក្បាល កាលពីវេលាម៉ោងប្រមាណ ១០៖២០នាទី យប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅតាម ផ្លូវសហព័ន្ធរុស្ស៊ី មុខផ្សារពោធិ៍ចិនតុង ខណ្ឌពោធិ៍សែនជ័យ ។
សាក្សីនៅកន្លែង កើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរស២នាក់ ជិះម៉ូតូម៉ាកសេ១២៥ ពាក់ស្លាកលេខ កំពត 1D-0117 តាមបណ្តោយ ផ្លូវសហព័ន្ធរុស្ស៊ី រួចហើយស្រាប់តែ ដួលម៉ូតូ ក្រោយបុករនាំងដែក ចែកទ្រូងផ្លូវ បណ្តាលឲ្យក្បាលអ្នកបើកម៉ូតូ ត្រូវដាច់ធ្លាក់ពីលើស្មា រមៀលទៅក្បែររបងផ្ទះ ប្រជាពលរដ្ឋ នៅតាមដងផ្លូវ រីឯដងខ្លួន នៅកណ្តាលផ្លូវ ។
អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានដកស្រង់សំដីជនរងគ្រោះជិះពីក្រោយ មកបានថ្លែងបញ្ជាក់ឲ្យដឹងថា គ្រោះថ្នាក់ដ៏គួរឲ្យរន្ធត់នេះ បណ្តាលមកពីជនរងគ្រោះ ជាអ្នកបើកម៉ូតូ បានជ្រុលចង្កូតទៅបុក រនាំងដែកចែកទ្រូងផ្លូវ ទើបបណ្តាលឲ្យ ដួលនិងដាច់ក្បាល យ៉ាងដូច្នេះ។
ក្រោយកើតហេតុ លោក យឹម សារ៉ាន់ បានបញ្ជាឲ្យមន្រ្តី នគរបាលមូលដ្ឋាន និងមន្រ្តីនគរបាល បច្ចេកទេស ចុះទៅត្រួតពិនិត្យ និងជួយអន្តរាគមន៍។
សេចក្តីរាយការណ៍ពីសមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះដែលដាច់ក្បាល ធ្វើការងារ នៅក្រុមហ៊ុនជីពម៉ុង៕
ដោយ៖ ដើមអម្ពិល


Friday, January 24, 2014

សិស្សវិទ្យាល័យ ហ៊ុន សែន កំពង់លាវ ចូលរួមបរិច្ចាគឈាម

ព្រៃវែង  ៖ សិស្សវិទ្យាល័យ ហ៊ុន សែន កំពង់លាវ ស្ថិតនៅក្រុងព្រៃវែង ខេត្ដព្រៃ វែង ព្រមទាំងបុគ្គលិក អគ្គិសនីកម្ពុជា ប្រមាណ ២០០នាក់ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៤ បានអញ្ជើញចូលរួម ដោយស្ម័គ្រចិត្ដបរិច្ចាគឈាម ដើម្បីយកទៅ ជួយប្រជាពលរដ្ឋ និងជនរងគ្រោះទាំងឡាយណា ដែលត្រូវការឈាមជាចាំបាច់ ។
កម្មវិធីបរិច្ចាគឈាមខាងលើនេះ បាន ប្រព្រឹត្ដធ្វើឡើង ក្រោមអធិបតីភាព លោក ស សុខា តំណាង រាស្ដ្រមណ្ឌលព្រៃវែង និង ជាប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ប្រចាំខេត្ដព្រៃវែង និងមានការ ចូលរួមពីសំណាក់លោកវេជ្ជ បណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌល ជាតិផ្ដល់ឈាម លោកប៉ែន នុត ប្រធានមន្ទីរពេទ្យខេត្ដ និងមន្ដ្រីពាក់ព័ន្ធមួយចំនួនទៀត ។
នៅក្នុងពិធីនេះ លោកស សុខា បានថ្លែង ថា ការបរិច្ចាគឈាមដែលមានការចូលរួម ពីសិស្សានុសិស្ស ខាងលើនេះ ពិតជាបាន រួម ចំណែកយ៉ាងខ្លាំង ជួយសង្គម កម្ពុជា ចំពោះ ជនរងគ្រោះទាំងឡាយណា ដែលត្រូវការ ឈាមជាចាំបាច់ តបតាមការអំពាវនាវរបស់ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ។

លោកស សុខា  បានបន្ដទៀតថា ការ ចូលរួមផ្ដល់ឈាមរបស់ប្រជាពលរដ្ឋ ធ្វើឡើង ដោយស្ម័គ្រចិត្ដ ពុំមានការបង្ខិតបង្ខំនោះឡើយ ហើយឈាម ទាំងអស់នេះ ដែលស្ថិតក្រោមការគ្រប់គ្រង របស់មជ្ឈមណ្ឌល ជាតិផ្ដល់ឈាម និងយកទៅប្រើប្រាស់ និងផ្ដល់ជូនជនរងគ្រោះយ៉ាងពិតប្រាកដ ។
លោកវេជ្ជបណ្ឌិតហុក គឹមចេង ក៏បាន ថ្លែងឱ្យដឹងថា ការបរិច្ចាគឈាម មិនមានការ ប៉ះពាល់ដល់សុខ ភាពនោះឡើយ សម្រាប់អ្នកផ្ដល់ឈាម ដូច្នេះសូមកុំឱ្យមានការព្រួយបារម្ភ ។
លោកបានបន្ដទៀតថា មុនបរិច្ចាគឈាម គឺមានការសុខភាពយ៉ាងត្រឹមត្រូវ ហើយ ប្រជាពលរដ្ឋ មានសុខភាពទន់ខ្សោច ក៏មិន ត្រូវបានអនុញ្ញាតឱ្យផ្ដល់ឈាមដែរ។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិតហុក គីមចេង ក៏បានថ្លែងអំណរគុណ លោកស សុខា និងមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ដែលបានចូលរួមសហការល្អ ជាមួយមជ្ឈ មណ្ឌល ជាតិផ្តល់ ឈាមរបស់លោក ហើយរៀបចំកម្មវិធីនេះឡើង ដើម្បីទទួលបានការផ្តល់ឈាមដោយស្ម័គ្រចិត្ត ៕
ដោយ​ ដើមអំពិល

ជនជាតិកូរ៉េ បើករថយន្ដ បុកចូលផ្ទះ ប្រជាពលរដ្ឋ ស្លាប់ក្មេងស្រីម្នាក់

ភ្នំពេញ  ៖ បុរសជនជាតិកូរ៉េ ដែលមាន តួនាទីជាអ្នកគ្រប់គ្រងនៅរោងចក្រយីហោ វត្ដអូរ ក្នុងស្រុកឧដុង្គ ខេត្ដកំពង់ស្ពឺ កាលពី វេលាម៉ោង៩និង៥៥នាទី ព្រឹកថ្ងៃទី២៥ ខែ មករា ឆ្នាំ២០១៤ បានបើករថយន្ដបុកចូល ផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិសំរោងខាងត្បូង សង្កាត់សំរោង ខណ្ឌសែនសុខ បណ្ដាលឱ្យក្មេងស្រីម្នាក់ អាយុ៩ឆ្នាំ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
សេចក្ដីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ បុរសជនជាតិកូរ៉េ ផាក ស៊ីចុក បើករថយន្ដលុច្សស៊ីស Rx300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2E-2733 ទើបត្រឡប់មកពីធ្វើ ការទៅផ្ទះ ស្រាប់តែ ដល់ចំណុចកើតហេតុ ក៏ជ្រុលបុកចូលផ្ទះ ប្រជាពលរដ្ឋ ពេញមួយទំហឹង បណ្ដាលឱ្យក្មេងស្រីឈ្មោះ រី នី អាយុ៩ឆ្នាំ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
យ៉ាងណាក៏ដោយ ក្រោយកើតហេតុ អ្នកបើករថយន្ដបង្ក ត្រូវបានឃាត់ខ្លួន យកទៅសួរនាំ និងចាត់ការបន្ដតាមផ្លូវច្បាប់ ។
ដោយ​ ដើមអំពិល


Monday, January 13, 2014

ប្រធាន អនុប្រធាន គណបក្សសង្រ្គោះជាតិ និងលោក រ៉ុង ឈុន ដឹកដៃគ្នាចេញពី សាលាដំបូង ក្រោយបញ្ចប់ ការសាកសួរ ជាច្រើនម៉ោង

ភ្នំពេញ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ និងលោក កឹម សុខា អនុប្រធាន ព្រមទាំងលោក រ៉ុង ឈុ ន ប្រធានសមាគមគ្រួបង្រៀនឯករាជ្យ បានកាន់ដៃគ្នាដើរចេញពីសាលាដំបូង បន្ទាប់ពីបញ្ចប់ការសាកសួរពីមន្រ្តី តុលាការអស់ជាច្រើនម៉ោង ទាំងទឹកមុខញញឹមញញែម ក្រោមសម្រែកស្វាគមន៍យ៉ាងអឹងកងពីក្រុមអ្នកគាំទ្រ។
លោក សម រង្ស៊ី លោក កឹម សុខា និងលោក រ៉ុង ឈុន បានចូលទៅកាន់សាលាដំបូងតាមពេលវេលាកំណត់ នា ម៉ោង ៨ និង៣០នាទីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ ដើម្បីបំភ្លឺជុំវិញសំណុំរឿងការញុះញង់ឱ្យប្រព្រឹត្ដបទឧក្រិដ្ឋ ឬប្រព្រឹត្ដអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម។
មន្រ្តីសាលាដំបូងរាជនីភ្នំពេញ បានចាប់ផ្តើមសាកសួរទៅលើ រ៉ុង ឈុន មុនគេ បន្ទាប់មកសាកសួរទៅលើលោក កឹម សុខា និងចុងក្រោយ គឺលោក សម រង្ស៊ី។ ការសាកសួរ បានបញ្ចប់នៅវេលាម៉ោង ១ និង៣០នាទីរសៀលថ្ងៃ ដ ដែល។
ជាការកត់សម្គាល់ លោក សម រង្ស៊ី ត្រូវបានមន្រ្តីតុលាការសាកសួរច្រើនជាង គឺមានរយៈពេលរហូតដល់ទៅជិត ២ម៉ោង ដោយមិនមានសម្រាកស្រស់ស្រូបអាហាថ្ងៃត្រង់ឡើយ។
ក្រោយសាកសួរ លោក សម រង្ស៊ី កឹម សុខា និងលោក រ៉ុង ឈុន ដែលត្រូវមន្រ្តីតុលាការហៅចូលទៅបំភ្លឺនោះ បាននាំគ្នាដើរចេញមកវិញទាំងសប្បាយរីករាយ មិនមានកង្វល់ក្នុងចិត្តអ្វីនោះឡើយ។ តែលទ្ធផលជុំវិញ ការសាក សួរនេះ គេនៅមិនទាន់ដឹងនៅឡើយទេ។
សូមបញ្ជាក់ថា ការកោះអញ្ជើញ លោក សម រង្ស៊ី លោក កឹម សុខា និងលោក រ៉ុង ឈុន របស់ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក ហៀង សុភ័ក្រ្ត បានធ្វើឡើងនៅក្រោយការប៉ះទង្គិចនៅលើផ្លូវវេងស្រេង រវាងសមត្ថកិច្ច និងក្រុមអ្នកតវ៉ា ដែលទាំងសមត្ថកិច្ច សហជីព និងគណបក្សសង្រ្គោះជាតិ ហៅថា ជាក្រុមបង្ក ការអុក ឡុក រហូតបណ្តាលឲ្យអ្នកតវ៉ា ៤នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួស។
ដីកាកោះដែល ធ្វើឡើងកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ ត្រូវបានគេមើលឃើញថា ធ្វើឡើងភ្លាមៗ ពោលធ្វើ ឡើងនៅក្រោយការប៉ះទង្គិចគ្នាតែប៉ុន្មានម៉ោងប៉ុណ្ណោះ។
ការតវ៉ារហូតផ្ទុះហិង្សានេះ ក៏ត្រូវបានគេមើលឃើញផងដែរថា កើតឡើងប្រមាណជា ១ថ្ងៃបន្ទាប់ពី លោក សម រង្ស៊ី ប្រកាសការប្តេជ្ញាចិត្តជួយទាមទារប្រាក់ខែជូនកម្មករ ឲ្យបាន ១៦០ដុល្លារ ហើយលោកអំពាវនាវឲ្យកម្មករចូលរួម ទាំងអស់គ្នា ទាមទារឲ្យទាល់តែបាន៕
ដោយ៖ដើមអម្ពិល

តើត្រូវធ្វើដូចម្តេច ដើម្បីកាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពី ការប្រើប្រាស់ទូរស័ព្ទ?

តើត្រូវធ្វើដូចម្តេច ដើម្បីកាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពី ការប្រើប្រាស់ទូរស័ព្ទ?

កាលពីប៉ុន្មានថ្ងៃមុនខ្ញុំបានស្វែងរក ពត័មានមួយចំនួនទាក់ទងនឹង ទូរស័ព្ទ ហើយខ្ញុំក៏បានឃើញអត្តបទមួយ ដែលសរសេរទាក់ទងនឹង គ្រោះថ្នាក់ដែលបណ្តាលមកពីការប្រើប្រាស់ទូរស័ព្ទ។ ក្នុងអត្តបទនោះ មានចំនុចមួយ សរសេរថា ការប្រើប្រាស់ទូរស័ព្ទអាចបណ្តាលអោយមានជំងឺ មហារីកសរសៃប្រសាទ ជាពិសេសកុមារអាយុក្រោម ១២ ឆ្នាំ...ជាការពិតណាស់, ទូរស័ព្ទពិតជាមានសារសំខាន់សំរាប់ ការរស់នៅប្រចាំថ្ងៃ ហើយរូបខ្ញុំផ្ទាល់ក៏បាននឹងកំពុងប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបនេះដែរ។ ខាងក្រោមនេះជា អត្តបទមួយផ្នែកដែលនិយាយពីវិធានការដើម្បីកាត់បន្ថយគ្រោះថ្នាក់  ៖
         [...]លោក​សាស្ត្រាចារ្យ និង ក្រុម​ហត្ថលេខី​នៃ​សេចក្តី​អំពាវនាវ​ស្តីពី​គ្រោះថ្នាក់​នៃ ទូរស័ព្ទ​ដៃ សូម​ផ្តល់​ដំបូន្មាន​ដល់​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ទាំងអស់ ឲ្យ​គោរព​តាម​វិធានការ​ការពារ​សំខាន់ៗ​ទាំងឡាយ សំរាប់​មនុស្ស​ពេញវ័យ និង សំរាប់​កុមារ​រួម​មាន ៖
                 - មិន​ត្រូវ​អនុញ្ញាត​ឲ្យ​កុមារ​អាយុ​ក្រោម ១២ ឆ្នាំ​និយាយ​ទូរស័ព្ទ​ដៃ​ទេ លើកលែង​តែ​ករណី​បន្ទាន់​ខ្លាំង ឬ រហូត​ដល់​អាយុ​១៥​ឆ្នាំ​រឹត​តែ​ប្រសើរ។

                  - និយាយ ​ទូរស័ព្ទ​ដៃ ដាក់​ជាប់​ត្រចៀក គួរ​តែ​មាន​រយៈពេល​ខ្លី។  បី​នាទី​យ៉ាង​យូរ​បំផុត។ ហើយ​សាក​ល្បង​ដាក់​ទូរស័ព្ទ​ឲ្យ​ឆ្ងាយ​ពី​ត្រចៀក-បាន​កាន់​តែ​ឆ្ងាយ​កាន់តែ​ ប្រសើរ ឬ​ពុំ​ដូច្នោះ​ទេ បើក​សម្លេង​ឲ្យ​ឮ​ខ្លាំង ឬ​ប្រើ​ប្រដាប់​ស្តាប់​ពាក់​នៅ​នឹង​ត្រចៀក និង​ត្រូវ​ប្តូរ​ត្រចៀក​ស្តាប់​ឲ្យ​បាន​ញឹកញាប់។
                  - គួរ​ចៀសវាង​កុំ​ប្រើ​ទូរស័ព្ទ​នៅ​ពេល​ជិះឡាន ជិះ​មូតូ ក្នុង​រទេះ​ភ្លើង ឬ ដើរ​បណ្តើរ​និយាយ​បណ្តើរ នៅ​ទីកន្លែង​ប្រជុំ​ជន មាន​សម្លេង និង​ចរាចរណ៍​​ច្រើន កន្លែង​ដែល​អាច​មាន​ដែន​ម៉ាញេទិច​ជុំវិញ​ខ្លួន។- ​លោកស្រី Catherine Gouhier បាន​ចូលរួម​ចំនែក​ជាមួយ​លោក​សាស្ត្រាចារ្យ David Servan-Schreiber ដោយ​ពន្យល់​ថា តោង​កុំ​ដាក់​ទូរស័ព្ទ​ជាប់​នឹង​ខ្លួន​អី។ ចំពោះ​បុរស​បើ​ដាក់​ទូរស័ព្ទ​នៅ​ហោបៅ​ខោ​មុខ បុរស​នោះ​អាច​នឹង​ជួប​ជំងឺ​អត់​កូន និង​មិន​ត្រូវ​ដាក់​នៅ​ជិត​បេះដូង​ទេ។
                    - ដំបូន្មាន​ចុង​ក្រោយ​ ដែល​លោក​សាស្ត្រាចារ្យ​សូម​ផ្តែផ្តាំ សូម​កុំ​ចុច​បញ្ជូន​ភ្លាម លើក​ដាក់​ផ្អិប​នឹង​ត្រចៀក​ស្តាប់​ភ្លាម ពោល​គឺ​ត្រូវ​រង់ចាំ ដៃ​គូ​សន្ទនា​លើក « អាឡូ »សិន សឹម​យក​មក​ដាក់​ក្បែរ​ត្រចៀក​ស្តាប់ និង​និយាយ។[...]

អត្តបទនេះក៏ពុំមែនញុះញ៉ុងមិនអោយអ្នកទាំងអស់ប្រើប្រាស់ទូរស័ព្ទទេ, គឺគ្រាន់តែផ្តល់ពត័មាន និង បង្កើនការប្រុងប្រយ័ត្ន ព្រមទាំង ចង់អោយក្រុមហ៊ុនដែលពាក់ព័ន្ធ ធ្វើការស្រាវជ្រាវកែលំអបន្ថែម ដើម្បីផ្តល់សុវិត្ថភាពដល់អ្នកប្រីប្រាស់។
សង្ឃឹមថាអ្នកទាំងអស់គ្នា មានសុខភាពល្អ។

មន្រ្តីធំៗ​ ខេត្តតាកែវខ្លះ កំពុងតែភ័យខ្លួន ក្រោយពេល ដែលមន្រ្តី អង្គភាព ប្រឆាំងអំពើពុករលួយ​ ចុះចាប់មន្រ្តីម្នាក់

តាកែវ៖ បន្ទាប់ពី មន្រ្តីអង្គភាព ប្រឆាំងអំពើពុករលួយ បានចុះចាប់ប្រធានមជ្ឈមណ្ឌល បណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវ ពាក់ ព័ន្ធទៅ និងសំណុំរឿងពុករលួយដ៏រសើបមួយ កាលពីចុងសប្ដាហ៍កន្លងទៅៗថ្មីៗនេះ ដែលការចុះចាប់ខ្លួននេះ បង្កឲ្យមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសក្រុមមន្រ្តីខិលខូចមួយចំនួន នៅក្នុងខេត្តតាកែវ កំពុងតែនាំគ្នាភ័យ ព្រួយ ព្រោះអង្គភាពប្រឆាំងអំពើពុករលួយ អាចនិងស៊ើបអង្កេតមន្រ្តី មួយចំនួនបន្តទៀត។
យោងតាម ប្រភពពីមន្រ្តីនៅមជ្ឈមណ្ឌល បណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវ បានប្រាប់ឲ្យដឹងថា ការចុះចាប់លោកស្រី សុខ រ៉ានី ដែលមានវ័យ ៥៨ឆ្នាំ និងមានតួនាទី ជាប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាល វិជ្ជាជីវៈ និងមានតួនាទីមួយទៀត ជា អនុប្រធាន មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវ គឺដោយសារតែពាក់ព័ន្ធ ទៅនិងការប្រព្រឹត្តអំពើពុករលួយ ចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ឆ្នាំ២០១៣នេះ ដែលមានទំហំទឹកប្រាក់ប្រមាណ ជាង៣០ម៉ឺនដុល្លារអាម៉េរិក។
មន្រ្តីដដែលនោះបានបន្តថា ក្នុងការចុះចាប់លោកស្រី សុខ រ៉ានី នៅក្នុងមជ្ឈមណ្ឌល ពីសំណាក់មន្រ្តីអង្គភាព ប្រឆាំងអំពើ ពុករលួយ ដោយសហការជាមួយតុលាការខេត្តតាកែវនោះ មន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយ រិបអូសវត្ថុតាងបានមួយចំនួន រួមមានប្រាក់២ម៉ឺនដុល្លារ ប្រាក់រៀល៨១លានរៀល ទូរស័ព្ទពីរគ្រឿង ហើយក្រោយចាប់ខ្លួនភ្លាម លោកស្រីត្រូវបានបញ្ជូន ទៅ កាន់អង្គភាពប្រឆាំងអំពើពុករលួយ នៅរាជធានីភ្នំពេញ ដើម្បីសួនាំ និងមួយថ្ងៃក្រោមមក លោកស្រីត្រូវបានបញ្ជូនមកឃុំខ្លួន នៅពន្ធនាគារខេត្តតាកែវវិញ ដោយចោទប្រកាន់ពីបទ «កឹបកេងប្រយោជន៍ដោយខុសច្បាប់» ដោយសំណុំរឿងមួយនេះ ស្ថិត ក្នុងកណ្ដាប់ដៃ លោកព្រះរាជអាជ្ញារង ទិន សុចិត្រា និងចៅក្រមស៊ើបសួរ លោកស្រី អ៊ិត រ៉េតគន្ធា។
បើតាមប្រភព ពីមន្រ្តីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវ ការងារកន្លងមក នៅក្នុងមជ្ឈមណ្ឌល គឺមិនមានការចុះ សម្រុងគ្នានោះទេ ពោលគឺរាល់កិច្ចការទាំងអស់ ស្ថិតក្នុងកណ្ដាប់ដៃរបស់លោកស្រី សុខ រ៉ានី តែម្នាក់ប៉ុណ្ណោះ ដោយឡែក អនុប្រធានមជ្ឈមណ្ឌលមួយចំនួន ត្រូវបានគេយកទៅគ្រវែងចោលនៅគៀនជញ្ជាំង ហើយរឿងដែលបែកធ្លាយនោះ អាចមក ការបំប៉ោងតួលេខគ្រូ និងបំប៉ោងប្រាក់ខែ របស់មន្រ្តីនៅក្នុងមជ្ឈមណ្ឌលនេះ។
យោងតាមមាត់ចាបមាត់ព្រាប បានលួចបង្ហើបប្រាប់ដើមអម្ពិលថា ការចុះមកចាប់ខ្លួន មន្រ្តីខេត្តតាកែវ ពីសំណាក់អង្គភាព ប្រឆាំងអំពើពុករលួយនៅពេលនេះ បានធ្វើឲ្យពួកមន្រ្តីថ្នាក់ឡូសមួយចំនួន ភិតភ័យយ៉ាងខ្លាំង ព្រោះកន្លងមក មិនដែលបញ្ហាអ្វី នោះទេ បើទោះបីជាពួកគេ ធ្វើការងារដោយជិះសេះលែងដៃ និងប្រព្រឹត្តអំពើពុករលួយដល់ឆ្អឹង យ៉ាងណាក៏ដោយ ព្រោះពួក គេខ្លះអាងខ្នងបង្អែកយ៉ាងរឹងមាំនៅពីក្រោយ តែពេលនេះកណ្ដាប់ដៃ របស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលមានលោក ឱម យិនទៀង ជាប្រមុខនោះ បានធ្វើឲ្យពួកមន្រ្តីទាំងនោះ នាំគ្នាភ័យបុកពោះគ្រប់គ្នាៗ។
បើតាមមន្រ្តីម្នាក់បានប្រាប់ឲ្យដឹងថា មន្រ្តីខេត្តតាកែវចំនួន៦នាក់ផ្សេងទៀត ដែលអង្គភាពប្រឆាំងអំពើពុករលួយ កំពុងតែធ្វើការស៊ើបអង្កេតរឿងពុករលួយ ដែលមន្រ្តីទាំងអស់នោះ ក៏មានមន្រ្តីចូលនិវត្តន៍ផងដែរ...៕
ដោយ​ ៖ ដើមអម្ពិល

Saturday, January 4, 2014

Edward​ Snowden៖​ អាមេរិក​ក៏​លួច​ស៊ើបការ​អង្គការ​សហប្រជាជាតិ​ និង​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ផងដែរ​​

ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក​ NSA ក៏​បាន​លួច​​​ស៊ើបការ​​អង្គការ​សហប្រជាជាតិ​ និង​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ផងដែរ។ នេះ​បើ​យោងតាម​​ខ្លឹមសារ​ឯកសារ​ថ្មីៗ​មួយចំនួន​ទៀត ផ្តល់​ដោយ Edward Snowden ដែល​​ត្រូវ​បាន​​សារព័ត៌មាន​​ប្រចាំសប្តាហ៍​អាល្លឺម៉ង់ Der Spiegel ​យក​មក​​ចុះផ្សាយ​ កាលពី​ថ្ងៃ​អាទិត្យ​២៥សីហា​ កន្លង​ទៅនេះ។
យោងតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ប្រចាំ​សប្តាហ៍​អាល្លឺម៉ង់ Der Spiegel អ្នកជំនាញ​​នានា​នៃ​ទីភ្នាក់ងារ​សន្តិសុខ​​ជាតិ​អាមេរិក​ NSA ​បាន​លួច​ចូល​​​ទៅ​ចាប់ស្កាត់​​យក​ខ្លឹមសារ​ទំនាក់ទំនង​ ក្នុង​ប្រព័ន្ធ​​កិច្ច​ប្រជុំ​​នានា​របស់​អង្គការ​សហប្រជាជាតិ ដែលកិច្ច​ប្រជុំ​នេះ​​បាន​ធ្វើឡើង​ជា​រូបភាព​វីដេអូ​​ តាម​គេហទំព័រ​ផ្ទៃក្នុង​។ ការ​ស៊ើបការ​នេះ បាន​ប្រព្រឹត្ត​ទៅ​កាលពី​រដូវក្តៅ​ ឆ្នាំ​២០១២។ សារព័ត៌មាន​អាល្លឺម៉ង់បន្ថែម​ទៀតថា ក្រៅពី​​​​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​ក្រុងញូវយក ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក ក៏​បាន​លួច​ស៊ើបការ​​ទីភ្នាក់ងារ​ថាមពល​​បរមាណូ​អន្តរជាតិ​ ដែល​ហៅកាត់ថា AIEA ផងដែរ។

សហរដ្ឋអាមេរិក​ មិន​មែន​ជា​ប្រទេស​តែមួយ ដែល​បាន​លួច​ស៊ើបការ​អង្គការ​សហប្រជាជាតិ​​នោះទេ។ យោងតាម​សារព័ត៌មាន​អាល្លឺម៉ង់​ Der Spiegel ដដែល​នេះ ភ្នាក់ងារ​សំងាត់​ចិន​ជាច្រើន​រូប ក៏​បាន​លួចស៊ើបការ​សំងាត់​ពី​អង្គការ​សហប្រជាជាតិ​ផងដែរ។ កាលពី​ឆ្នាំ​២០១១ ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក​ មាន​ការ​ភ្ញាក់ផ្អើល​ដោយ​បាន​រកឃើញ​ថា ចិន​កំពុង​តែ​លួច​ស៊ើបការ​អ.ស.ប​ដោយសំងាត់។

ព័ត៌មានទាក់ទង​ប្រព័ន្ធ​ស៊ើបការ​​ទាំងអស់​​នេះ គឺ​ទទួលបានតាមរយៈ​​​ឯកសារ​ថ្មីៗ​​ ដែល​ផ្តល់​ដោយ​​​អ្នកទំលាយ​ប្រព័ន្ធស៊ើបការ​សំងាត់​អាមេរិក​ដ៏​ល្បី​ល្បាញ​​ គឺ​ Edward Snowden។ គួររំលឹក​ថា  Snowden​ ​ធ្លាប់​​​បំរើការ​​​អោយ​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក​ NSA និង​ទីភ្នាក់ងារ​សេអ៊ីអា។ ​​

កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន រដ្ឋាភិបាល​អាមេរិក​ បាន​ទទួលស្គាល់​ថា ចន្លោះ​ពី​ឆ្នាំ​២០០៨ ដល់​​ឆ្នាំ​​ ២០១១ ទីភ្នាក់ងារNSA បាន​រំលោភ​បំពាន​ច្បាប់​ ដោយ​បាន​លួច​ស៊ើបការ​ខ្លឹមសារ​នៃ​សារ​អេឡិចត្រូនិក​​របស់ប្រជាជន​អាមេរិកាំង ដែល​គ្មាន​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ភេរវកម្ម​ទាល់តែ​សោះនោះ៕​
TAGS: សហរដ្ឋអាមេរិក - អង្គការ​សហប្រជាជាតិ
សេចក្តីរាយការណ៍​របស់​ ព្រំសឿន សូលីណា

សំណុំរឿង​​ភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិកំាង​​កំពុង​​ស្ថិត​ក្នុង​​ជម្រើស​​របស់​​លោក​អូបាម៉ា​

នៅ​សហរដ្ឋអាមេរិក លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​នឹង​ត្រូវ​ប្រកាស​ឲ្យ​ដឹង​នូវ​សេចក្តីសម្រេចចិត្ត​របស់​លោក​ទាក់ទង​នឹង​សំណុំរឿង​ភ្នាក់ងារ​សន្តិសុខជាតិ​អាមេរិកំាង ហៅកាត់ថា NSA។ លោក​អូបាម៉ា​ត្រូវ​ជ្រើសរើស​ក្នុង​ចំណោម​អនុសាសន៍​ប្រមាណ​ជា ៥០ ដែល​កំណត់​លក្ខន្តិក និង​តួនាទី​ដែល​ភ្នាក់ងារ​សន្តិសុខជាតិ​អាមេរិកំាង​ត្រូវ​អនុវត្ត​នា​ពេល​ខាង​មុខ។ ទន្ទឹម​គ្នា​នេះ កាសែត​អាមេរិក New York Times និង​កាសែត​អង់គ្លេស Guardian បាន​អំពាវនាវ​ឲ្យ​មាន​ការ​អត់ឱន​ចំពោះ​លោក Edward Snowden ដែល​បាន​ទម្លាយ​ឯកសារ​របស់ NSA។
ពិត​មែន​តែ​កំពុង​ភៀសខ្លួន​រស់​ក្នុង​ប្រទេស​រុស្ស៊ី តែ​លោក​ Edward Snowden ត្រូវ​បាន​តុលាការ​អាមេរិក​កាត់ទោស​ដាក់​គុក​ចំនួន ៣០ឆ្នំា ពី​បទ​បាន​ទម្លាយ​ឯកសារ​សម្ងាត់​របស់​ភ្នាក់ងារ​សន្តិសុខជាតិ​អាមេរិកំាង ហៅកាត់ថា NSA។ លោក​ Edward Snowden ជា​ជនក្បត់ជាតិ ឬ?។ ក្បត់ជាតិ ឬ​មិន​ក្បត់ជាតិ លោក​ Edward Snowden ក៏​ធ្លាប់​បាន​បម្រើ​ប្រទេស​របស់​លោក​ដែរ។ យ៉ាង​ណា​ក៏​ដោយ នៅ​ក្រោយ​ការ​ទម្លាយ​ឯកសារ​សម្ងាត់​របស់​ភ្នាក់ងារ​សន្តិសុខជាតិ​អាមេរិកំាង​ពី​សំណាក់​លោក​ Edward Snowden មក លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​សិក្សា ស៊ើបអង្កេត​ស៊ីជម្រៅ​មួយ

ចំណែក​កាសែត​មួយ​ចំនួន​ក៏​បាន​ចូលរួម​ជួយ​គំាទ្រ​លោក​ Edward Snowden ដោយ​មិន​បាន​ទាមទារ​ឲ្យ​មាន​ការ​លើកលែង​ទោស​ទំាង​ស្រុង​ទេ តែ​បាន​អំពាវនាវ​ឲ្យ​មាន​កិច្ចចរចា​ដើម្បី​បន្ធូរបន្ធយ​ទោស​លោក​ Edward Snowden។ ការ​ទាមទារ​យ៉ាង​ដូច​នេះ​មក​ពី​កាសែត​ទំាង​នោះ​យល់​ថា ទង្វើ​របស់​លោក​ Edward Snowden ពិត​ជា​ការ​រំលោភ​ច្បាប់​ហើយ តែ​ជា​ទង្វើ​មួយ​ដើម្បី​ប្រយោជន៍​សហគមន៍​អន្តរជាតិ​ទំាង​មូល។ ដូច្នេះ លោក​ Edward Snowden មិន​សក្តិសម​ជា​មនុស្ស​ដែល​នឹង​ត្រូវ​បញ្ចប់​ជីវិត​របស់​ខ្លួន​នៅ​ក្នុង​គុក​នោះ​ទេ។

យ៉ាង​ណា​ក៏​ដោយ សំណុំរឿង​របស់​លោក​ Edward Snowden នឹង​មិន​ចប់​នៅ​ត្រឹម​នេះ​ទេ ព្រោះ​ថា អ្នកគំាទ្រ​លោក​ Edward Snowden មាន​ច្រើន​ណាស់ ហើយ​ការ​ដែល​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​បាន​ផ្តល់​សិទ្ធិជ្រកកោន​ឲ្យ​លោក​ Edward Snowden ទៀត​សោត ក៏​បាន និង​កំពុង​ធ្វើ​ឲ្យ​រដ្ឋបាល​អាមេរិកំាង​របស់​លោក​អូបាម៉ា​ទើសទាល់​ចិត្ត​ខ្លំាង​ណាស់។ ដូច្នេះ​ឃើញ​ថា ជម្រើស​របស់​អតីត​មន្រ្តី​បម្រើការ​ឱ្យ​ភ្នាក់ងារ CIA និង ភ្នាក់ងារ​សន្តិសុខជាតិ​អាមេរិកំាង​រូប​នេះ ពិត​ជា​ពិបាក​ណាស់ រវាង​សិទ្ធិសេរីភាព​នៅ​រុស្ស៊ី ឬ​មួយ​ក៏​ទៅ​ចូល​គុក​នៅ​សហរដ្ឋអាមេរិក៕
TAGS: សហរដ្ឋអាមេរិក
សេចក្តីរាយការណ៍​របស់ គួច គន្ធារ៉ា
ដោយ គួច គន្ធារ៉ា

សហជីព​ព្រមាន​បន្ត​បាតុកម្ម​​ខណៈ​ដែល​អាជ្ញាធរ​ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​មេសហជីព​

ខណៈ ដែល​ពលរដ្ឋ​កម្ពុជា កំពុង​អំណរ​សាទរ ថ្ងៃ​ថ្មី​ឆ្នាំ​ថ្មី បាតុកម្ម​របស់ កម្មករ​ផ្នែក​វាយ​ន​ភណ្ឌ និង​សហជីព ដែល​ទាមទា​ប្រាក់ខែ​គោល​យ៉ាងហោចណាស់ ១៦០ដុល្លារ​សហរដ្ឋអាមេរិក ក៏បាន​ស្ងប់ស្ងាត់​ក្នុង​ថ្ងៃ​ពិសេស​នេះដែរ ។ ប៉ុន្តែ បើតាម​មេដឹកនាំ​សហជីព បាតុកម្ម​នេះ​នឹង​កម្រើក​ឡើងវិញ​ក្នុង​រូប​ភាពជា​ទ្រង់ទ្រាយ​ធំ ចាប់ពី​ថ្ងៃទី២ មករា ប្រសិនបើ​ការទាមទារ​មិនទាន់​ទទួលបាន​ជោគជ័យ។ រដ្ឋាភិបាល​បាន​ព្រមាន​ទុកជាមុន​ឲ្យ​មេដឹកនាំ​សហជីព​បញ្ឈប់​បាតុកម្ម
លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា (CCU) បានបញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី១ មករា​ថា បាតុកម្ម​របស់​កម្មក​រ និង​សហជីព​ទាំង៦ សម្រេច​ឈប់សម្រាក​មួយថ្ងៃ​ដើម្បី​ចូលឆ្នាំថ្មី  ប៉ុន្តែ ចាប់ពី​ថ្ងៃទី២មករា​តទៅ បាតុកម្ម​នឹង​បន្ត​ធ្វើជា​ទ្រង់ទ្រាយ​ធំ ដែល​អាច​ប្រែប្រួល​តាម​យុទ្ធសាស្ត្រ​ជាក់ស្តែង​ជា​បន្តបន្ទាប់។ ប្រធាន​សហភាព​សហជីព​រូបនេះ រំពឹងទុក​ថា បើក​ម្មករ​ចំណាយពេល​បន្តិចបន្តួច​ទៀត ពួកគេ​នឹង​ទទួលបាន​ផ្លែផ្កា​ចេញពី​ការទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់ កម្រិត ១៦០ដុល្លារ​សហរដ្ឋអាមេរិក។


ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃទី៣១ ធ្នូ បានសម្រេច​ឡើងវិញ ដោយ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់ ១០០ដុល្លារ​សហរដ្ឋអាមេរិក តែ​មេដឹកនាំ​សហជីព​ចំនួន ៦ រួមមាន លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា (CCU) លោក​អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព ប្រជាធិបតេយ្យ កម្មករ​កាត់ដេរ​កម្ពុ​ជា(C,CAWDU) លោកស្រី ម៉ម ញឹម ប្រធាន​សហព័ន្ធ​សហជីព​ជាតិ​នៃ ឧស្សាហកម្ម​វាយនភ័ណ្ឌ​កាត់ដេរ​កម្ពុជា ( NIFTUC) លោក ប៉ាវ ស៊ីណា ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ(CUMW) លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (FTUWKC) លោកស្រី យ៉ាង សោ​ភ័​ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា(CATU) មិនទាន់​ពេញចិត្ត​នឹង​លទ្ធផល​នេះ​នៅឡើយ​ទេ។

ទោះបីជា​យ៉ាងនេះ​ក្តី ក្រសួង​ការងារ បានស្នើ​ឲ្យ​កម្ម​ករវិល​ចូលធ្វើការ​ដូចដើម​វិញ ចាប់ពី​ថ្ងៃទី២ ខែមករា​ឆ្នាំ២០១៤ ហើយ​បន្ត​ព្រមាន ចាត់វិធានការ​ផ្លូវច្បាប់​តឹងរឹង ទៅលើ​អ្នកដឹកនាំ​ធ្វើបាតុកម្ម ដោយ​ចោទថា អ្នក​ទាំងនោះ​ជា​អ្នក​ញុះញង់​កម្មករ​ឲ្យ​ធ្វើបាតុកម្ម បង្ក​ឲ្យ​ខូច​សណ្តាប់ធ្នាប់​សង្គម និង​ប្រយោជន៍​សាធារណៈ។

កាល​ថ្ងៃទី២៧ ធ្នូ ក្រសួងមហាផ្ទៃ ក៏បាន​ចេញ​លិខិត​មួយ ព្រមាន​លុបឈ្មោះ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ប្រសិនបើ​លោក រ៉ុង ឈុន ប្រធាន​សមាគម មិន​គោរព​តាម​លក្ខន្តិកៈ​បង្កើត​សមាគម​ហើយ​នៅតែ​បន្ត​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ ដោយ​ខុសច្បាប់។  ប៉ុន្តែ លោក រ៉ុង ឈុន ចាត់ទុកថា សេចក្តីប្រកាស​របស់​ក្រសួងមហាផ្ទៃ គ្រាន់​ជា​លេស​រារាំង​នូវ​ដំណើរការ​ទាមទារ​ប្រាក់​ឈ្នួល​របស់​សហជីព និង​សមាគម​ប៉ុណ្ណោះ ព្រោះ​ច្បាប់​បាន​ធានា​ការទាមទារ​របស់​ពល​រដ្ឋ​ខ្មែរ​តាមរយៈ​បាតុកម្ម​ដោយ​សន្តិវិធី។

សូមបញ្ជាក់ថា លោក​រ៉ុង ឈុន ក៏ត្រូវ​រដ្ឋាភិបាល​ព្រមាន​ប្តឹងទៅ​តុលាការ​ដោយសារតែ​សហភាព​សហជីព​របស់​លោក​មិនត្រូវ​បានទទួល​ស្គាល់​ដោយ​ក្រសួង​ការងារ​ទេ។ ចំណែកឯ​ប្រធាន​សហជីព៥នាក់​ទៀត​ក៏​រង​ការព្រមាន​ឲ្យ​បញ្ឈប់​ការដឹកនាំ​បាតុកម្ម​ដែរ​ក្រោម​ហេតុផល​ថា នោះ​គឺជា​បាតុកម្ម​ខុសច្បាប់៕
TAGS: កម្ពុជា - កម្មករ
សេចក្ដីរាយការណ៍ដោយស្រី សុភក្រ្ត

បាតុកម្ម​បិទ​ផ្លូវ​របស់​កម្មករ​ទាម​ទារ​ប្រាក់​ឈ្នួល​​១៦០​ដុល្លារ​ឈាន​ដល់​ការ​បង្ក្រាប​

បន្ទាប់ពី​សម្រាក​មួយថ្ងៃ​ដើម្បី​ចូលឆ្នាំថ្មី កម្មករ និង​សហជីព​ដែល​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា ១៦០ដុល្លារ នៅ​ព្រឹក​ថ្ងៃទី២ មករា​នេះ បានចេញ​មុខជា​ថ្មី​មក​បិទផ្លូវ​នៅមុខ​រោងចក្រ​មួយចំនួន​ នា​ជាយក្រុង​ភ្នំពេញ។ បាតុកម្ម​ដោយ​ការបិទ​ផ្លូវជាតិសំខាន់ៗ បាន​ឈានដល់​ការប៉ះទង្គិច​គ្នា និង​រង​ការបង្ក្រាប​ដោយ​អាជ្ញាធរ​នៅ​កន្លែងកើតហេតុ។ ទោះបីជា​យ៉ាងនេះក្តី ​មេដឹកនាំ​សហជីព ប្រកាស​បន្តធ្វើ​បាតុកម្ម​បន្តទៀត​រហូត​ទាល់តែ សំណើ ១៦០ដុល្លារ​បានទទួល​ជោគជ័យ។
ដូច​ការគ្រោងទុក បាតុកម្ម​របស់​កម្មក​រ និង​សហជីព ទាមទារ​ប្រាក់​ឈ្នួល ១៦០ដុល្លារ នៅ​ព្រឹក​ថ្ងៃទី២ មករា នេះ បាន​ឈានដល់​ការបិទផ្លូវ​តវ៉ា នៅមុខ​រោងចក្រ​មួយចំនួន​ហើយ។ ការធ្វើ​ចរាចរ​ណ៍​លើផ្លូវសំខាន់ៗនៅ​ជាយក្រុង​ភ្នំពេញ​ក្នុង​តំបន់​មួយចំនួន​ ត្រូវបាន​កកស្ទះ​នៅពេល​ព្រឹក ដោយសារ​បាតុករ​បិទផ្លូវ ដូចជា លើផ្លូវ​ជាតិ​លេខ២ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម លើផ្លូវ​ជាតិ​លេខ៤ ខាងមុខ​តំបន់​សេដ្ឋកិច្ច​ ពិសេស​រាជធានី​ភ្នំពេញ នៅ​ស្រុក​អង្គស្នួល លើផ្លូវ​ជាតិ​លេខ៥ ក្នុង​សង្កាត់​ឬ​ស្សី​កែវ ជាដើម។

លោក ខេង ទី​តូ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ នៅ​ព្រឹក​ថ្ងៃទី២ មករា នេះ​ថា ការបិទផ្លូវ​តវ៉ា​រប​ស់កម្មករ​មិនមែនជា​រឿង​ថ្មី​ទេ​សម្រាប់​សមត្ថកិច្ច។ ក្នុង​សភាពការណ៍​នេះ​ កងកម្លាំង​រក្សា​សណ្តាប់ធ្នាប់ និង​ក្រុម​អន្តរាគមន៍​បាន​ត្រៀម​ជាស្រេច ដោយ​រង់ចាំតែ​បញ្ជា​ដើម្បី​ឆ្លើយតប​រាល់​ភាពចលាចល និង​ភាព​តានតឹង​ដែល​កើត​ចេញ​ពី​ការ​បិទផ្លូវ​នេះ។

យ៉ាងហោចណាស់ តំណាង​កម្មករ ៣នាក់ ត្រូវបាន​ឃាត់ខ្លួន ក្នុងពេល​ប្រឈមមុខ​ជាមួយ​កម្លាំង​សមត្ថកិច្ច នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ហើយ​ការតវ៉ា​របស់​កម្មករ​ជាច្រើន​កន្លែង​ទៀត​កំពុងតែ​ប្រឈមមុខ​ដាក់គ្នា​ជាមួយនឹង​សមត្ថកិច្ច នេះ​បើតាម លោក អំ សំអាត ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើបអង្កេត​របស់​អង្គការ​លីកាដូ ប្រាប់អោយដឹង។ មន្ត្រី​អង្គការ​លីកាដូ រូបនេះ យល់ថា ការបង្ក្រាប​កម្មករ​ដែ​លត​វ៉ា​មិនមែនជា​ជម្រើស​ដ៏​ល្អ​ទេ រូបភាព​នេះ​ជាការ​បំភិត​បំភ័យ​គំរាមកំហែង​ដល់​កម្មករ​ទៅវិញ​ទេ ការចរចា និង​ដាក់​ដោយឡែក​នូវ​រឿង​នយោបាយ ទើប​ជា​ដំណោះស្រាយ​ដ៏​ឆ្លាត​វៃ។

ទោះជា​យ៉ាងណាក៏ដោយ ក៏​មេដឹកនាំ​សហជីព​ទាំង៦នៅតែ​ប្រកាស​បន្ត​កូដកម្ម ​និង​បាតុកម្ម​រហូតដល់​ការទាមទារ​បានសម្រេច។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ព្រឹក​នេះដែរ មេដឹកនាំ​សហជីព​ទាំង៦ រួមមាន លោក​អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (C,CAWDU), លោកស្រី ម៉ម ញឹម ប្រធាន​សហព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយនភ័ណ្ឌ​កាត់ដេរ​កម្ពុជា (NIFTUC), លោក ប៉ាវ ស៊ីណា ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ (CUMW), លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (FTUWKC), លោកស្រី យ៉ាង សោ​ភ័​ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា (CATU) និង​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា (CCU) បាន​រក្សា​ជំហរ​រួមគ្នា​បន្តធ្វើ​បាតុករ​រហូតដល់​ការទាមទារ​មាន​ដំណោះស្រាយ៕
TAGS: កម្ពុជា - កម្មករ - បាតុកម្ម
សេចក្ដីរាយការណ៍ដោយស្រី សុភក្រ្ត

ការ​​ផ្ទុះ​​បាតុ​​កម្ម​​របស់​​កម្មករ​ បណ្តាល​​អោយ​​មាន​​មនុស្ស​​ស្លាប់​​​៣នាក់​​ និង​​របួស​​​ច្រើននាក់​​​

ស្ថាន​ភាព​បាតុ​កម្ម​អហិង្សា​ទាម​ទារ​ប្រាក់​ឈ្នួល ១៦០ដុល្លារ​របស់កម្មករ និង​សហជីព បាន​កើន​កំដៅ​កាន់​តែខ្លាំង នៅ​ព្រឹក​ថ្ងៃ​ទី​៣ មករា​នេះ។ មាន​មនុស្ស​ស្លាប់ និង​របួស​ជា​ច្រើន​ដោយ​សារ​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​បាតុ​ករ និង​ប៉ូលិស ខណៈ​បាតុ​កម្ម​មាន​នៅ​ច្រើន​កន្លែង រួម​ទាំង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​កំពុង​បន្ត។ បាតុ​ករ​នៅ​បន្ត​ប្រឈមមុខ​ជា​មួយ​នឹង​សមត្ថ​កិច្ច​បើ​ទោះ​បី​ជា​រង​ការ​បង្ក្រាប​យ៉ាង​ចាស់​ដៃ​។
បាតុកម្មអហិង្សា​របស់​កម្មករ និង​សហជីព​ដែល​ទាមទារ​ប្រាក់​ឈ្នួល  ១៦០ដុល្លារ បាន​រីក​រាល​ដាល​ជាច្រើន​កន្លែង ហើយ​ទំនងជា​កាន់តែ​ក្តៅឡើងៗ ក្នុងពេល​ប្រឈមមុខ​ដាក់គ្នា​ជា​មួយនឹង​សមត្ថកិច្ច រហូត​មាន​ស្រក់​តំណក់ឈាម នៅ​ព្រឹក​ថ្ងៃទី៣ មករា​នេះ។ ព័ត៌មាន​បឋម​ពី​ការប៉ះទង្គិច​ដ៏​ធ្ងន់ធ្ងរ​មួយ នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា តាម​បណ្ដោយ​ផ្លូវ​វេងស្រេង រាជធានី​ភ្នំពេញ ដែល​អូសបន្លាយ​តាំងពី​ពាក់​កណ្តាលយប់ បណ្តាលអោយមាន​មនុស្ស​ស្លាប់ របួស និង​មនុស្ស​ជាច្រើន​នាក់​ត្រូវបាន​ចាប់ខ្លួន

ប្រធាន​ក្រុម​ស៊ើបអង្កេត របស់​អង្គការសិទ្ធិមនុស្ស អាដហុក លោក ចាន់ ស៉ា​វេត ដែល​កំពុង​តែ​នៅក្នុង​ហេតុការណ៍ បានឃើញ​ផ្ទាល់​ភ្នែក​នូវ​ការចាប់​ខ្លូន​បាតុករ​ដាក់​ឡាន​ចំនួន ៧នាក់ បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ការ​ប្រមុខ​ដាក់គ្នា​រវាង​បាតុករ និង​អាជ្ញាធរ មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វេងស្រេង នៅតែ​តានតឹង​នៅឡើយ គិត​ត្រឹម​វេលា​រសៀល​ថ្ងៃទី ៣មករា​នេះ ដោយ​បាតុករ​បន្ត​ចេញមកស្រែក ដុត​កង់ឡាន និង​គប់​ដុំថ្ម ដាក់​សមត្ថកិច្ច។ សមត្ថកិច្ច​បានបញ្ជាក់​ប្រាប់​មន្ត្រី​ស៊ើបអង្កេត​រូបនេះ​ថា អ្នកស្លាប់​អាច​កើន​ដល់ ៤នាក់ ១០នាក់ រង​របួស ហើយ​មាន​ការ​ចាប់ខ្លួន​ប្រមាណ ២០នាក់។ ទីកន្លែង​ជុំវិញ​បរិវេណ​កើតហេតុ​ត្រូវបាន​បិទផ្លូវ​ មិន​អោយ​ចរាចរ​ចេញ​ចូល។

នៅ​ព្រឹក​នេះ បាតុកម្មអហិង្សា​លើផ្លូវ​ជាតិ​លេខ៥ និង​ផ្លូវជាតិ​លេខ២ នៅតែមាន​ការតវ៉ា​បិទផ្លូវ​ដដែល ទោះបី​មានការ​ប្រឈមមុខ​ដាក់​គ្នា​ជាមួយនឹង​ប៉ូលិស នេះ​បើតាម  លោក ជា មុនី ប្រធាន​​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ មេដឹកនាំ​សហជីព​សេរី​កម្មករ​រូបនេះ បាន​បន្តថា កម្មករ​ត្រូវបាន​ណែ​នាំអោយ​បាតុកម្ម​ដោយ​សន្តិវិធី និង​​​កម្មករភាគច្រើន​​ត្រូវ​ត្រឡប់ទៅផ្ទះ​វិញ ​យ៉ាងយូរបំផុត​ត្រឹម​ម៉ោង៤ល្ងាច។

តំណាង​សហជីព​ទាំង៦ បានបង្ហាញ​ភាពស្រពិចស្រពិល​ក្នុងការ​កំណត់​អត្តសញ្ញាណ​របស់​ក្រុម​អុកឡុក​នៅតាម​រោងចក្រ និង​បាតុករ​ហិង្សា​នៅ កំណាត់​ផ្លូវ​វេ​ង​ស្រេង ដោយ​បកស្រាយ​ត្រឹម​ថា បាតុកម្ម​របស់​សហជីព និង​កម្មករ គឺជា​ការសម្តែង​មតិ​អហិង្សា​មិន​ពេញ​ចិត្តនឹង​ប្រាក់​បៀរ​វត្សរ​​តិចតួច ដែល​កើត​ពី​សុ​ឆន្ទៈ​របស់​កម្មករ​ខ្លួនឯង មិនមែន​ដើម្បី​តែ​ប្រយោជន៍​របស់​សហជីព​ទាំង៦ទេ។

តាម​ប្រភពព័ត៌មាន​ពី គណៈកម្មាធិការ​ប្រព្រឹត្តិ​កម្ម​នៃ​អង្គការ​សមាគម ការពារ​សិទ្ធិមនុស្សកម្ពុជា តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង រាជធានី​ភ្នំពេញ កងកំលាំង​ប៉ូលិស និង​កងរាជអាវុធហត្ថ​បានចាប់ផ្តើម​ចូល​ឆេ​ក​ឆេរ​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ហើយ។ បណ្តាញ​ផ្សព្វផ្សាយ​ក្នុងស្រុក បាន​រាយការណ៍​ពី​ការបន្ត​កូដកម្ម​របស់​កម្មករ នៅ​រោងចក្រ​ផ​លិ​ត​​ស្បែកជើង ជីហួយ បណ្តោយ​ផ្លូវជាតិ​លេខ៦ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម តាម​បណ្តោយ​ផ្លូវជាតិ​លេខ២ ត្រង់​សង្កាត់​ចាក់​អង្រែ​ក្រោម មុខ​រោងចក្រ MV សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ កម្មករ​រោងចក្រ ដោយ​បញ្ជាក់​ពី​ចំនួន​កម្មករ​រាប់ពាន់នាក់​ បន្តធ្វើ​បាតុកម្ម និង​កូដកម្ម៕



សេចក្តីរាយការណ៍ របស់ ស្រី សុភ័ក្រ្ត

អង្គ​​ការ​​សិទ្ធិ​ម​នុស្ស​​រាយ​​ការណ៍​​ថា ​មាន​​មនុស្ស​​ស្លាប់​​៤​​នាក់​​ក្នុង​​ការ​​ប៉ះ​​ទង្គិច​​គ្នា​​នៅ​​ថ្ងៃ​​សុក្រ​​នេះ​

ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កុប​ករ និង​ប៉ូលិស​កង​រាជ​អាវុធ​ហត្ថ​ នៅសួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ ផ្លូវវេង​ស្រេង សង្កាត់​ចោម​ចៅ ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ ថ្ងៃ​ទី​៣ មករា នេះ បាន​បណ្តាល​អោយ​មាន​អ្នក​ស្លាប់​៤​នាក់​ដោយ​សារ​គ្រាប់​កាំ​ភ្លើង​សមត្ថ​កិច្ច ​ក្នុង​នោះ​ក៏​មាន​យុវ​សិស្ស​ស្រី​ម្នាក់​ផង។ សភាព​ការណ៍​នៅ​កន្លែង​កើត​ហេតុ មិន​ទាន់​ស្ងប់ស្ងាត់​នៅ​ឡើយ​ទេ ដោយ​សារ​កុបករ បន្ត​ឆ្លើយ​ឆ្លង​គ្នា​ ដោយ​ការ​គប់​ដុំថ្ម​ដាក់​ប៉ូលិស​កង​រាជ​អាវុធ​ហត្ថ ហើយ​មាន​ការ​ដុត​ភ្លើង​បង្ក​ផ្សែង​ខ្មៅ​។

យុវ​សិស្ស​ស្រី​ម្នាក់ បាន​ស្លាប់​បាត់​បង់​ជីវិត ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង ៤នាក់ ដែល​ជា​បច្ច័យ​ពី​ការ​ប្រយុទ្ធ​គ្នា​រវាង​បាតុ​ករ និង​ប៉ូលិស​កង​រាជ​អាវុធ​ហត្ថ នៅ​សួន​ឧស្សា​ហកម្ម​កា​ណា​ឌី​យ៉ា ផ្លូវ​វេង​ស្រេង រាជ​ធានី​ភ្នំពេញ ពេញ​មួយ​ថ្ងៃនេះ។ សមរ​ភូមិ​ដ៏​ក្តៅ​គគុក​មួយ​នេះ ទំនង​ជា​មិន​អាច​បញ្ចប់​ភ្លាម​ៗ​ទេ ដរាប​ណា​នៅតែមាន​ការ​ប្រយុទ្ធ​តបត​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​កុបករ និង​កង​រាជ​អាវុធ​ហត្ថ ដែល​អ្នក​តាម​ដាន​ព្រឹត្តិ​ការណ៍​នៅ​កន្លែង​កើត​ហេតុ បាន​ប្រដូច​សភាព​ការណ៍​នេះ​ទៅ​នឹង​​ការ​វែក​ចក។
លោក អំ សំអាត ប្រធាន​ផ្នែក​បច្ចេក​ទេស​ស៊ើប​អង្កេត របស់​អង្គ​ការ​សិទ្ធិ​មនុស្ស លីកាដូ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ នៅ​ល្ងាច​ថ្ងៃ​ទី៣មករា ថា តាម​ការ​ពិនិត្យ​ដោយ​ផ្ទាល់​ភ្នែក អ្នកស្លាប់​ទាំង ៤​នាក់ គឺ​បណ្តាល​មកពី​គ្រាប់​កាំ​ភ្លើង។ ជន​រង​គ្រោះ​ក្នុង​ហេតុ​ការណ៍​នោះ​រួមមាន ក្មេងស្រី​ម្នាក់​អាយុ ១៧ឆ្នាំ ជា​សិស្សសាលា ហើយ​បីនាក់​ផ្សេងទៀត មាន​សមាស​ភាពជា​ពលរដ្ឋ និង​កម្មករ។ តួលេខ​បឋម​នៃ​អ្នករងរបួស​ក្នុង​ហេតុការណ៍​កើន​ដល់ ៣៧នាក់ ខណៈដែល​កុបករ​១១នាក់ទៀត​ ត្រូវបាន​ចាប់ខ្លួន ហើយ​បញ្ជូនទៅ​ទីបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ។

សូម​បញ្ជាក់​ថា ការ​ប៉ះ​ទង្គិច​គ្នា​នេះ​បាន​កើត​ឡើង​ដោយ​សារ​ក្រុម​កម្មករ​បាន​នាំ​គ្នា​បិទផ្លូវ​ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ខែ ប៉ុន្តែ ត្រូវ​បាន​ក្រុម​សមត្ថ​កិច្ច​បំបែក​រហូត​ឈាន​ដល់​អំពើ​ហិង្សា​ផ្ទុះ​អាវុធ​តែម្តង។ ក្រុម​កម្មករ​បាន​នាំ​គ្នា​គប់​ដុំថ្ម ដប​ទឹក ឬ​ដំបង​ទៅលើ​សមត្ថកិច្ច​បណ្តាល​ឲ្យ​រង​របួស​ជាច្រើន​នាក់។ ចំណែកឯ​សមត្ថកិច្ច​វិញ ​ក៏បាន​បាញ់​ទៅលើ​ហ្វូង​បាតុករ​តែម្តង​បណ្តាល​​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​បែបនេះ។

ក្រោយ​សោកនាដកម្ម​​នៅមុខ​រោងចក្រ​យ៉ាក​ជីន នា​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ក្នុង​ស្រុក​អង្គស្នួល ខេត្តកណ្តាល និង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វេងស្រេង សង្កាត់​ចោម​ចៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ភាគី​សង្គម​ស៊ីវិល សហជីព និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​ផ្សាយ​ប្រតិកម្ម​ផ្សេងគ្នា ថ្កោលទោស​ការបង្ក្រាប​ដោយ​អាវុធ​របស់​អាជ្ញាធរ ហើយ​បាន​អំពាវនាវ​អោយ​បញ្ឈប់​ជាបន្ទាន់​ នូវ​ការប្រើប្រាស់​អំពើហិង្សា​លើ​ពលរដ្ឋ​ស្លូតត្រង់។

ចំណែក​ភាគី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល រដ្ឋាភិបាល និង​គណ​ក្ស​ប្រជាជន​កម្ពុជា កំពុងកាន់​អំណាច បានដាក់​ការទទួលខុសត្រូវ​ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ចាត់ទុកថា​ សោដ​នាដកម្ម​នា​ដើមឆ្នាំ​ថ្មី​នេះ បណ្តាលមកពី​ការ​ញុះញង់​របស់​គណបក្ស​ប្រឆាំង៕

TAGS: កម្ពុជា - បាតុកម្ម
សេចក្តីរាយការណ៍ របស់ ស្រី សុភ័ក្រ្ត

ក្រុម​បាតុករ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ត្រូវបាន​បំបែក

ដោយ ប៉ែន បូណា
អាជ្ញាធរ​បាន​បំបែក​ហ្វូង​បាតុករ​របស់​គណបក្ស​សង្គ្រោះជាតិ​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ​ហើយ​នៅ​ព្រឹក​ថ្ងៃសៅរ៍​នេះ។ ​ការបំបែក​នេះ​បាន​ធ្វើឡើង​បន្ទាប់​ពី​សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ជូនដំណឹង​ដល់​បក្សប្រឆាំង​ថា​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​នេះ​ធ្វើ​បាតុកម្ម​ទៀត​ឡើយ​ទាំង​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ ​ទាំង​ការដង្ហែ​ក្បួន​តាម​ដង​ផ្លូវ។ ក្រុម​បាតុករ​បាន​ចាក​ចេញ​ពីទីលាន​ដោយ​គ្មាន​ការប្រឈម​មុខ​ដាក់​គ្នា​ទេ។
ទីបំផុត​ទៅ ​បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ​ដែលបាន​បោះទីតាំង​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ​​ជាច្រើន​ថ្ងៃ​មក​ហើយ​នោះ​ត្រូវ​បាន​បំបែក​ហើយ​នៅ​ព្រឹក​ថ្ងៃសៅរ៍​នេះ។ ​កម្លាំងសមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ទៅ​កាន់​ទីនោះ​ហើយ​បាន​ប្រកាស​ឲ្យ​ក្រុម​បាតុករ​ដែល​បោះ​ទីតាំង​នោះ​​ចាក​ចេញ។
ក្រុម​បាតុករ​ដែល​នៅ​ចាំ​រោង​លើ​ទីលាន​ប្រជាធិបតេយ្យ​មាន​ចំនួន​មិន​ច្រើន​ឡើយ​ក្នុងនោះ​ក៏មាន​ទាំង​ព្រះសង្ឃ​ជាច្រើន​អង្គផង។​ ពួកគេ​បាន​ចាក​ចេញ​ពី​ទីលាន​ដោយ​គ្មានការ​តតាំង​ជាមួយ​សមត្ថកិច្ច​ទេ។ ​បន្ទាប់​មក​សមត្ថកិច្ច​ចម្រុះ​ក៏បាន​ផ្តើម​រុះរើ​រោង​ប្រក់កៅ​ស៊ូតង់​ដែល​ជា​ជម្រក​របស់​បាតុករ​នោះ​ចោល​ទាំងអស់ ​ហើយ​បាន​កាន់​កាប់​ទីនោះ​ទាំងស្រុង។ ​

ចំណាត់ការ​របស់​សមត្ថកិច្ច​បាន​កើត​ឡើង​បន្ទាប់ពី​សាលារាជធានី​ភ្នំពេញ​បាន​ចេញ​លិខិត​ជូន​ដំណឹង​មួយ​នៅ​ថ្ងៃ​នេះ​ដោយ​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​ធ្វើបាតុកម្ម​ទៀត​ឡើយ​ទាំង​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ ​ទាំង​ការដង្ហែក្បួន​តាម​ដង​ផ្លូវ។ ការបង្ក្រាប​បាតុករ​របស់​គណបក្ស​សង្គ្រោះជាតិ​នេះ​ក៏បាន​កើត​ឡើង​បន្ទាប់​ពី​មាន​អំពើ​ហិង្សា​យ៉ាង​ធ្ងន់ធ្ងរ​កាលពី​សុក្រ​នៅ​ឯ​ឧទ្យាន​កាណាឌីយ៉ា​ ស្ថិតនៅ​លើ​ផ្លូវ​វ៉េងស្រេង​ក្នុង​រាជធានី​ភ្នំពេញ។ ​អំពើ​ហិង្សា​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​ហោចណាស់​៤​នាក់​ និង​របួស​រាប់​សិបនាក់។

យ៉ាងណា​ក៏ដោយ ​នៅព្រឹក​នេះ​ គណបក្ស​សង្គ្រោះជាតិ​បាន​ប្រកាស​ថា​ខ្លួន​នៅ​តែ​បន្តធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ដដែល​ចាប់​ពី​ថ្ងៃអាទិត្យ​ស្អែក​តទៅ។ ​ថ្លែង​ នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ព្រឹក​ថ្ងៃសៅរ៍​នេះ ​លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​អះអាង​ថា​ គម្រោង​ធ្វើ​បាតុ​កម្ម​នៅ​ថ្ងៃអាទិត្យ​នៅតែ​ធ្វើ ​ប៉ុន្តែ​ បាតុកម្ម​នោះ​បាន​ផ្លាស់ប្ដូរ​រូបភាព​ខុស​ពី​មុន។ ​បើតាម​លោក ​សម រង្ស៊ី ​ គោលបំណង​នៃ​ការធ្វើ​បាតុកម្ម​លើក​នេះ គឺ​ដើម្បី​ថ្កោលទោស​អំពើ​ហិង្សា​និង​ទាមទារ​ឲ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​អំពើ​ហិង្សា។​ ក្រៅ​ពីនោះ​ ក្រុម​បាតុករ​ក៏គ្រោង​ទាមទារ​ឲ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​រក​ការពិត ​ដើម្បី​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ ​ ក៏ដូច​ជា​ចាប់​ខ្លួន​ជនដៃដល់​ និង​អ្នក​បញ្ជា​ទៅ​កាត់ទោស​តាម​ច្បាប់។
​គណបក្ស​សង្គ្រោះជាតិ​បាន​ហៅ​ការបង្ក្រាប​នេះ​ថា​ជាការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​ទៅ​លើ​លទ្ធិ​ប្រជាធិបតេយ្យ។ ​លោកស្រី ​មួ សុខហួរ​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​បាន​ថ្កោលទោស​អាជ្ញាធរ​រដ្ឋាភិបាល​ថា​បាន​បំពាន​សិទ្ធិ​ប្រជាពលរដ្ឋ​ និង​បាន​អំពាវនាវ​ឲ្យ​សហគមន៍​​អន្តរជាតិ​ និង​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​រួម​ថ្កោលទោស​អំពើ​នេះ​ដូចគ្នា​ដែរ។ ទាក់ទង​នឹង​គម្រោង​មហាបាតុកម្ម​នៅ​ថ្ងៃស្អែក ​លោកស្រី មួ​សុខហួរ​ មិន​ទាន់​អាចបញ្ជាក់​ថា​ត្រូវ​ធ្វើ​យ៉ាងណា​នៅ​ឡើយ​ទេ៕
TAGS: កម្ពុជា - គណបក្សនយោបាយ - បាតុកម្ម

ដំឡើង FONT KHMER លើ IPHONE

ដំឡើង FONT KHMER លើ IPHONE



a
របៀបដំឡើង Font Khmer  iPhone ( ជំនាន់ 5.0 និង 5.01 )
ការដំឡើង អក្សរខ្មែរ តាមរយៈ Repoថ្មីរបស់4khmeriphone ដែលទើបតែថ្មីៗ នេះ ក្រុម Developer របស់ 4khmeriPhone បានណែនាំ ពី Repoថ្មីរបស់ពួកគេ និងបានដាក់ផងដែរ។ កម្មវិធីដំឡើង Font Khmer ជំនាន់ 1.0.2 ដែលជំនាន់​ថ្មីនេះពុំ មានក្នុង Repo ចាស់ 4khmeriPhone ទេ( Repoចាស់ របស់ 4khmeriPhone គឺ http:// 4khmeriphone. myrepospace. com/​ ) ។
សូមលោកអ្នក អនុវត្តន៍ ដូចខាងក្រោម (សូមបញ្ជាក់ថា វិធីដំឡើង អក្សរខ្មែរខាងក្រោម​ នេះក៏អាចយកទៅអនុវត្តន៍លើគ្រប់ iDevice ទាំងអស់ រួមមាន iPhone 4, iPod Touch , iPhone 4S ,iPad1, iPad 2 ជំនាន់ 5.0  និង 5.0.1 )។
១. ដំបូងត្រូវដំឡើង Repo 4khmeriphone សិន ។​( បើលោកអ្នកមិនដឹងពី របៀបដំឡើង Repo ទៅក្នុង Cydia ទេ សូមចូលទៅអាន អត្ថបទតើអ្នកចេះ Jailbreak ទេ? សូមមើលជំហ៊ានទី ៥ ពេលដល់ ចំណុចទី ៤ ក្នុងជំហ៊ានទី ៥ សូមបន្ថែម Source គឺhttp://4khmeriphone.com/sp/
a
ក្រោយពេល ដំឡើង ហើយ សូមចុច Return to Cydia ដូចក្នុងរូប
a
សូមបញ្ជាក់ សំរាប់អ្នកដែល ដែលធ្លាប់ដំឡើង Font Khmer ពីមុនមក ដោយប្រើប្រាស់ Repo khmer ណាមួយ ហើយ ចង់ដំឡើង សារជាថ្មី ជាមួយនឹង Repo ថ្មី របស់ 4khmeriphone ត្រូវ លុប Font khmer និង keyboard khmer និងកញ្ចប់កម្មវិធី ដែលធ្លាប់ដំឡើង ក្នុង Repo ដែលទាក់ទង ទៅ នឹង អក្សរខ្មែរ ចោលវិញ ទាំងអស់ ដូចជា khFix , Khmer Localization ពីមុនចេញ សិន ( តាម បទពិសោធន៍របស់យើងខ្ងុំ សូមលប់តាមលំដាប់ ដោយលប់ ជាដំបូង  khFix, Khmer Localization, Khmer Keyboard, Khmer Font ) ហើយ នឹងលុប Repoចាស់ http://4khmeriphone.myrepospace.com/ នោះ ចេញពី Source ផងដែរ ព្រោះ បើអ្នក មិនលុបចេញទេ ពេលដំឡើង Repo 4khmeriphone ហើយដំឡើង កញ្ចប់កម្មវិធី របស់ពួកគេ នោះ នឹងអាចធ្វើអោយ iDevice លោកអ្នកគាំង។
. បន្ទាប់មក សូមចុចបើក Repo 4khmeriphone ដូចរូបខាងក្រោម ហើយលោកអ្នក នឹងបានឃើញកញ្ចប់កម្មវិធី របស់ 4khmeriphone។
a
តែបើលោកអ្នក បើកទៅ ពុំ បានឃើញ កញ្ចប់ កម្មវិធី អ្វីសោះសូម្បី តែមួយនោះ គឺមានន័យថា លោកអ្នក បញ្ចូល Repo ពុំ បានត្រឹមត្រូវ ឬ ពេលលោកអ្នក បញ្ចូលនោះអ៊ីនធើណិត មានបញ្ហាជាដើម ដូចនេះ លោកអ្នក ត្រូវតែ លុប Repo 4khmeriphone ចេញ សិន ហើយ ដំឡើង Repo 4khmeriphone ម្តងទៀត។ ដើម្បី លុបនោះលោកអ្នក គ្រាន់តែអូសម្រាម ដៃលើ Repo 4khmeriphone ពីស្តាំ មកឆ្វេង នោះ នឹង ចេញ អក្សរ Delete ហើយ សូមចុច Delete ។
a
៣.ជាដំបូង ត្រូវដំឡើង Font khmer ជាមុនសិន ដូចនេះ បន្ទាប់ពី អ្នកចុចបើក Repo 4khmeriphone ដូចចំណុចទី ២ ខាងលើ​នោះ លោកអ្នកនឹងទទួលបានដូចរូបខាងក្រោម សូមចុច លើ iOS 5.0.x khmer fonts ខាងលើគេ
a
រួចចុច Install ក្រោយមក វានឹង លោតផ្ទាំង អោយ យើង confirm
a
សូមចុច confirm ហើយរងចាំ ដល់រូចរាល់  ដូចរូបខាងក្រោម សូមចុច Restart SpringBoard ។ ក្រោយពេល ដំឡើង Font khmer ហើយនោះ នឹង មាន icon របស់ 4iphonekhmer នៅ លើ អេក្រង់  Home Screen  របស់អ្នក iCon នោះ គ្រាន់តែ ជា icon ដែល Developer ដាក់អោយ លោកអ្នក សំរាប់ ងាយស្រួល ចូល ទៅ បើក គេហទំព័រ របស់ពួក គេប៉ុណ្ណោះ ។
a
៤. បន្ទាប់មក សូមលោកអ្នក បញ្ចូល keyboard khmer សំរាប់ អ្នកប្រើប្រាស់ iPod និង iPhone សូម ជ្រើសយក iOS 5.0.x khmer iPhone និង សំរាប់ អ្នកប្រើប្រាស់ iPad សូមជ្រើសយក iOS 5.0.x khmer iPad។ ឧបមាថា អ្នកចង់  ដំឡើង khmer keyboard សំរាប់ iPhone ដូចនេះ អ្នកត្រូច ចុច លើ iOS 5.0.x khmer iPhone  រួចហើយ ចុច install (ដូចក្នុង រូប)
a
រួច ចុច យក confirm
a
ពេលដំឡើងចប់ តម្រូវអោយលោកអ្នកចុច Restrart SpringBoard ។
a
សូមបញ្ជាក់ ករណី មួយចំនួន ពុំអាចដំឡើង keyboard khmer បាន សូមមើលរូប ដូចខាងក្រោម ដែលជា ឧទាហរណ៍ ដែលធ្លាប់ កើតមាន។
a
តើមកពីមូលហេតុអ្វី ដែរ? មូលហេតុ គឺ នៅ ពេលយើង ចង់ដំឡើង​ កម្មវិធី អ្វី មួយ នៅ ក្នុង Cydia ហើយ ក្រោយពេល យើង ចុច install វានឹង លោតផ្ទាំង confirm ដូចនេះ យើង មិនអាច ចេះ តែចុច confirm ភ្លាម នោះ ទេ សូមអាន ព័តិមាន ដែលវាចង់ប្រាប យើង ។ ហើយ បញ្ហា នោះ គឺ នៅត្រង់ Upgrade (សូមមើលសញ្ញា ព្រួញ នៅក្នុង រូប ) គឺ បានន័យ ថា ដើម្បី ដំឡើង កម្មវិធី នេះ ទៅ បាន គឺ វានឹង ធ្វើការ Upgrade កម្មវិធី Messages2PDF ដែលជាកម្មវិធី ដែលលោកអ្នក ធ្លាប់ដំឡើង ពី មុនមក ( ក្នុង ករណី លោកអ្នកធ្លាប់ ដំឡើង កម្មវិធី Messages2PDF ) ដូចនេះ បើសិនជា កម្មវិធី Messages2PDF នេះ លោកអ្នក ដំឡើង ដោយ ការទិញ ពី Cydia នោះ វានឹង ពុំ មានបញ្ហា ឡើយ តែ បើ កម្មវិធី Messages2PDF នេះ លោកអ្នក ដំឡើង ដោយ Crack នោះ វានឹង ពុំអាចធ្វើ Upgrade ដែរ ហើយ បើសិនជា វាពុំអាច Upgrade នោះ វាក៏ ពុំអនុញ្ញាត អោយលោកអ្នក ដំឡើង កម្មវិធី ដែលលោកអ្នក ចង់ដំឡើង ដែរ។ ដូចនេះ វិធីមាន តែមួយគត់ គឺលោកអ្នក ត្រូវ Remove កម្មវិធី Messages2PDF នេះ ចោលសិន ហើយ ទើបលោកអ្នក អាចដំឡើង កម្មវិធី បាន។
៥. បន្ទាប់មក របៀបកំណត់ keyboard khmer ។ សូមចូលទៅកាន់ Setting –> General ( បើ លោកអ្នក ពុំដឹង ពី របៀបចូល ទេ សូមមើល ជំហ៊ានទី ១ ចំណុចទី ១ និង ទី ២ ក្នុង អត្ថបទ  តើអ្នកចេះ Jailbreak ទេ? ) ក្រោយ ពី ចុច General ហើយ សូមទាញ មកក្រោម បន្តិច លោកអ្នក នឹងបានឃើញ ដូចរូបខាងក្រោម៖
a
សូមចុច លើ keyboard ហើយចុច International keyboards
a
រួចហើយចុច Add new keyboard  ទាញ ចុះ​ ក្រោម បន្តិច សូមចុច លើ ក្តារចុចខ្មែរ ។
a
ពេលនេះ គឺ រួចរាល់ហើយ លោកអ្នក បានដំឡើង keyboard khmer ហើយ ។
៦. បើសិនជាលោកអ្នក ចង់ បានអោយកាលបរិច្ឆេទ និង ពេលវាលាជាភាសាខ្មែរនោះ សូមដំឡើង iOS 5.0.x kmFix ។ ហើយរបៀបដំឡើង គឺ ដូចទៅនឹង របៀបដំឡើង khmer keyboard ចឹង ដែរ គឺលោកអ្នក ត្រូវចូលទៅកាន់ Cydia –> Manage –> Source –> 4khmeriPhone –> iOS 5.0.x kmFix –> install –> confirm សូមរង់ចាំ រហូតដល់ ដំឡើង រួចរាល់ ។ បន្ទាប់មក លោកអ្នក គ្រាន់តែចូល ទៅកំណត់ ក្នុង Setting ប៉ុណ្ណោះ គឺ ដូចគ្នា ទៅ នឹង កំណត់ khmer keyboard ក្នុង ចំណុចទី ៥ ខាងលើ ដែរ គឺ គ្រាន់តែ បន្ទាប់ពី លោកអ្នក ចុច General សូមចុចលើ International
a
រូចចុចលើ Region Format ហើយជ្រើស យក Khmer (Cambodia) គឺរួចរាល់ ។
a
៧. សំរាប់ អ្នកប្រើប្រាស់ iPhone ហើយចង់ ដំឡើង ភាសាខ្មែរ នៅក្នុង iPhone របស់ខ្លួន ដើម្បី អោយ iPhone ដើរជាភាសាខ្មែរ នោះ សូមចុចដំឡើង iOS 5.0.x Khmer Localization ។​ ដោយគ្រាន់តែចូលទៅកាន់ Cydia –> Manage –> Source –>4khmeriPhone –> iOS 5.0.x Khmer Localization –> install –> confirm  ពេលរួចរាល់សូមសូមចូលទៅ កំណត់ ក្នុង Setting –> General –> International –> Language   រួចរើសយក “ភាសារខ្មែរ”  គឺរួចរាល់ ហើយ ។
a
ក្រោយ មក លោកអ្នក នឹងទទួលបាន​ដូចរូប ខាងក្រោម ។
a
a
ដំឡើង Font Khmer Android
a
ជា​ទូទៅ​ដើម្បី​ប្រើប្រាស់ Khmer Unicode បាន​ អ្នក​ប្រើប្រាស់​​ Android Device ទាំង​អស់​ចាំបាច់​ត្រូវ Root ទូរសព្ទ​ របស់​ខ្លួន ។ នេះ​ជា​លក្ខណៈ​ពិសេស​មួយ​ពី​ការ Root Android Device។ ​ប៉ុន្តែ​ទំព័រ​នេះ  សូម​បង្ហាញ​ពី​ការ​ដំឡើង​ Khmer Unicode ដោយ​មិន​ចាំ​បាច់​ Root អ្វី​ឡើយ។ ចង់​ដឹង​ទេ គេ​ម៉េច​ទៅ?
ការ​ដំឡើង Khmer Unicode តាម​វិធី​ដោយ​មិន​បាច់ Root នេះ អាច​ធ្វើ​ទៅ​បាន​លុះ​ត្រា​តែ​ទូរសព្ទ​នោះ​ប្រើ Android Version ចាប់​ពី Jelly Bean (Verion 4.1) ឡើង​ទៅ ហើយ​ប្រើ​បាន​គ្រប់ Samsung Device ទាំង​អស់ លើក​លែង​តែ Galaxy Note II  ប៉ុណ្ណោះ​ដែល​ត្រូវ​ធ្វើ​តាម​វិធី​ផ្សេង​ទៀត។
បន្ទាប់​ពី​ដំឡើង​ File Khmer.apk ហើយ ប្រិយមិត្ត​ត្រូវ​ Restart ទូរសព្ទ បន្ទាប់​មក​សូម​ចូល​ទៅ​កាន់ Settings->Display->Font style បន្ទាប់​មក​ជ្រើស​រើស​ពុម្ព​អក្សរ​ខ្មែរ។
a
សាក​ល្បង​ចូល​ទៅ​កាន់​គេហទំព័រ​ណា​មួយ ដែល​ប្រើប្រាស់ Khmer Unicode។ ដើម្បី​ឲ្យ​ទូរសព្ទ​ដៃ​របស់​អ្នក​អាច​វាយ​អក្សរ​ខ្មែរ​បាន ប្រិយមិត្ត​ត្រូវ​មាន​កម្មវិធី​ Keyboard មួយ​ចំនួន​ដូច​ជា៖ Phum Keyboard ឬ​ក៏MultiLing Keyboard។ ប្រិយមិត្ត​អាច​ធ្វើ​ការ​ទាញ​យក​កម្មវិធី​ទាំង​នេះ តាម​រយៈ Google Play Store បាន​ដោយ​មិន​គិត​ថ្លៃ។ ចុច Download Khmer Unicode សូមចុចត្រង់នេះលោកអ្នក ឃើញពីរបៀបដំឡើង Font Khmer លើ iPhone http://www.youtube.com/watch?v=BPWmBoZcKG0

HTC ONE DUAL SIM

HTC ONE DUAL SIM



Price: $US 630

Full Specification
General 2G Network GSM 850 / 900 / 1800 / 1900 - SIM 1 & SIM 2 
3G Network HSDPA 850 / 1900 / 2100 
SIM Dual SIM (Micro-SIM, dual stand-by) 
Size Dimensions 137.8 x 69.3 x 10.4 mm 
Weight 156 g 
Display Color Display(Type) Super LCD3 capacitive touchscreen, 16M colors 
Screen Size (Size) 1080 x 1920 pixels, 4.7 inches
- Multitouch
- Corning Gorilla Glass 2
- HTC Sense UI v5
 
Sound Alert Type Vibration, MP3, WAV ringtones 
Spheakerphone Yes, with stereo speakers, built-in amplifiers 
Memory Phonebook Yes 
Call records Yes 
Memory Card 32 GB, 2 GB RAM 
Card Slot microSD, up to 64 GB 
Data GPRS Yes 
EDGE Yes 
3G Network HSDPA, 21 Mbps; HSUPA, 5.76 Mbps 
WLAN Wi-Fi 802.11 a/ac/b/g/n, Wi-Fi Direct, DLNA, Wi-Fi hotspot 
Bluetooth Yes, v4.0 with A2DP 
Infrared Yes 
USB Yes, microUSB v2.0 (MHL) 
Camera Camera 4 MP, 2688 x 1520 pixels, autofocus, LED flash 
Featured 1/3'' sensor size, 2µm pixel size, simultaneous HD video and image recording, geo-tagging, face and smile detection, optical image stabilization 
Video Yes, 1080p@30fps, 720p@60fps, HDR, stereo sound rec., video stabilization 
Secondary Yes, 2.1 MP, 1080p@30fps, HDR 
Features OS Android OS, v4.1.2 (Jelly Bean), upgradable to v4.2.2 (Jelly Bean) 
Chipset Qualcomm APQ8064T Snapdragon 600 
GPS Yes, with A-GPS support and GLONASS 
Messaging SMS (threaded view), MMS, Email, Push Email 
CPU Quad-core 1.7 GHz Krait 300 
GPU Adreno 320 
Visual Radio Stereo FM radio with RDS 
Clock Yes 
Alarm Yes 
Browser HTML5 
Phone Color Silver 
Java Yes, via Java MIDP emulator 
Other - SNS integration
- Dropbox (25 GB storage)
- Active noise cancellation with dedicated mic
- TV-out (via MHL A/V link)
- DivX/XviD/MP4/H.263/H.264/WMV player
- MP3/eAAC+/WMA/WAV/FLAC player
- Google Search, Maps, Gmail, YouTube, Calendar, Google Talk
- Organizer
- Document viewer/editor
- Photo viewer/editor
- Voice memo/dial/commands
- Predictive text input
 
Battery Type Non-removable Li-Po 2300 mAh battery 
Stand-by Up to 500 h (2G) / Up to 480 h (3G) 
Talk time Up to 27 h (2G) / Up to 18 h (3G)

Note: The information on this page may not be 100% accurate. Please confirm your expected specifications with seller before buying the phone