Facebook
Koh Trol
ចូលចិត្ត
ចូលចិត្ត
You like this.
អ្នក និង 57 ដទៃ ចូលចិត្ត Koh Trol57 នាក់ ចូលចិត្ត Koh Trol
  • Lichhea Pien
  • នួន សាយ័ណ្ហ
  • Bunthorn Try
  • Happy Vandy
  • Ly Bunlen
  • Nak Needyou
  • Socheat NG
  • Yorng Vuthy
  • Nob Sreyneth
  • Sela Khoem
  • Alex Lewis Max
  • Tola Norng
  • Rath Ken
  • Thy Bunrith
  • Phan Sarith
  • Borng Yu
  • Kork Kreang
  • Thealai Path
  • Sovanpisey Sao
  • Pheaven Ky
  • នី អូន

ភ្នំពេញ ៖ បុរសម្នាក់ ដែលគេមិនទាន់ ស្គាល់អត្តសញ្ញាណ ត្រូវបានសមត្ថកិច្ច អះអាង ថា បានបើកម៉ូតូ ទៅបុករបាំងចែកទ្រូងផ្លូវ បណ្តាលឲ្យដួលម៉ូតូ

ដូចម្ដេចដែលហៅថាទីផ្សារ?

រីករាយ​នឹង​បទពិសោធន៍​ថ្មី​នៃ​វាយ​អត្ថបទ​លើ​ IPad Mini ​ជាមួយ​ Logitech Ultrathin Keyboard

របៀបនៃការចុះឈ្មោះ និង ដាក់ Static Website ក្នុង Free Web Hosting Area ៖

លក្ខណៈ​ពិសេស i5 Zophone និង​ជាក់លាក់

Tuesday, February 4, 2014

ប្ដី​ចិត្ដ​​អប្រិយ សុំ​ជួប​ជុំ​គ្នា​វិញ​​បរា​ជ័យ​ ប្ដី​ចាក់​សាំង​ដុត​​ស្លាប់​ទាំង​២​ក្នុង​​អណ្ដាត​ភ្លើង

ខេត្ត​សៀម​រាប​ ៖ សមត្ថ​កិច្ច​មូល​ដ្ឋាន​សង្កាត់​ស្រងែ​បាន​ឱ្យដឹង​ថា​ មនុស្ស​២​នាក់​ជា​អតីត​ប្តី​ប្រពន្ធ​នឹងគ្នា​បាន​ស្លាប់​ក្នុង​អណ្តាត​​ភ្លើង​ ចំណែក​កូន​ប្រុស​-ស្រី​២​នាក់​​រង​របួស​ស្រាល​នៅ​ក្នុង​អំពើ​ហិង្សា​ក្នុងគ្រួសារ​មួយ ។​ អំពើ​ហិង្សា​នេះ​បាន​ផ្ទុះ​ឡើង​កាល​ពី​វេលា​ម៉ោង​ជាង​១២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​៤ កុម្ភៈ​ ​ក្នុង​ក្រុម​ទី​៨​ ភូមិ​កសិកម្ម​ សង្កាត់​ស្រងែ ជាយ​ក្រុង​សៀម​រាប​ ខណៈបុរសជាអតីត​ប្តី​បាន​បរា​ជ័យ​ទៅ​នឹង​សំណើ​សុំ​ជួប​ជុំ​ប្រពន្ធ​កូន​វិញ​ ក៏​រៀបចំ​គម្រោង​ការគំរាម​ស្ត្រី​ជា​ប្រពន្ធ​ ដោយ​ទិញ​ប្រេង​សាំង​ចាក់​នៅ​ជុំវិញ​ផ្ទះ​ឱ្យ​ឆាប​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​ធ្វើ​ឱ្យ​អតីត​ប្តីប្រពន្ធ​ទាំង​២​នាក់​ត្រូវ​ស្លាប់​ក្នុង​ភ្លើង​ ។​
មេ​បុ៉ស្តិ៍​នគរបាល​សង្កាត់​ស្រងែ​ លោក​អនុ​សេនីយ៍​ត្រី​ ស៊ុយ​ សេងអុី​ បាន​និយាយ​កាលពី​ព្រឹក​ថ្ងៃ​ទី​៤ កុម្ភៈ​ថា ឈ្មោះ​ ងី​ រស្មី ភេទ​ស្រី​ អាយុ​​២៨​ឆ្នាំ​ ជា​ប្រពន្ធ​បាន​ស្លាប់​ភ្លាមៗ​នៅ​ក្នុង​អណ្តាត​ភ្លើង​ទាំង​កណ្តាល​រាត្រី​ ។ ដោយ​ឡែក​បុរស​ជា​អតីត​ប្តី​ឈ្មោះ​ លឿម​ ហាំ​ អាយុ​៤៣​ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់​ដំបង​ រងរបួស​ធ្ងន់​រលាក​រលួយ​ពេញ​រាង​កាយ​ និង​បាន​ស្លាប់​ដោយសារ​ក្រុមគ្រូ​ពេទ្យ​ពុំ​មាន​លទ្ធ​ភាព​សង្គ្រោះ​បាន​ ព្រោះ​ឆេះ​រលួយ​ស្ទើរ​ឆ្អិន​ខ្មៅ​ទៅ​ហើយ​នោះ។​ ចំណែក​កូន​តូចៗ​ទាំង​ពីរ​រងរបួស​ស្រាល​ម្នាក់​ឈ្មោះ​ លឿម​ សុខ​ហម​ ភេទ​ស្រី​ អាយុ​១០​ឆ្នាំ​ និង​ម្នាក់​ទៀត​ឈ្មោះ​ ​​លឿម​ សីហា​ ភេទ​ប្រុស អាយុ​៦​ឆ្នាំ ។​ លោក​មេ​បុ៉ស្តិ៍​បាន​បញ្ជាក់​ថា​ ប្តី​ប្រពន្ធ​នេះ​បាន​សម្រេច​លែង​លះ​ និង​ស្នាក់​នៅផ្សេង​គ្នា​អស់​រយៈ​ពេល​ជិត​១​ឆ្នាំ​មក​ហើយ​ បុ៉ន្តែ​បុរស​ជា​ប្តី​នៅ​មិន​អស់​ចិត្ត​នឹង​ប្រពន្ធ​កូន​ ចេះ​តែ​សុំ​ផ្សះ​ជា​នា​គ្នា​វិញ​ ហើយ​នៅ​ក្បាល​ព្រលប់​មុន​ពេល​កើត​ហេតុ​ បុរស​ជា​អតីត​ប្តី​បាន​ហៅ​តាម​ទូរ​ស័ព្ទ​មក​សុំ​ប្រពន្ធ​ផ្សះ​ផ្សា​ម្តង​ទៀត​ តែ​ត្រូវ​នាង​បដិសេធ​​ដដែល ។​ លុះ​ដល់​វេលា​ម៉ោង​ជិត​១២​យប់​ បុរស​ជា​ប្តី​ក៏​លប​មក​ផ្ទះ​​ប្រពន្ធ​ ដោយ​បាន​ទិញ​ប្រេង​សាំង​មក​ចាក់​នៅ​បរិវេណ​ជុំវិញ​ផ្ទះ​ដើម្បី​គំរាមប្រពន្ធ​​ ហើយ​ដុត​តែ​ម្តង​ដែល​ជា​គម្រោង​គិត​ទុក​ជា​មុន​ ។​
លោក​បាន​បញ្ជាក់​​ថា ពេល​ដុត​ឆេះ​សន្ធោ​សន្ធៅ​ហើយ​នោះ​ ស្ត្រី​ជា​ប្រពន្ធ​ក៏ស្ទុះ​ចេញ​មក​ក្រៅ​ផ្ទះ​ ខណៈ​នោះ​បុរស​ជា​អតីត​ប្តី​ក៏បាន​ចាប់​ឱប​ស្ត្រីជាប្រពន្ធ​ផ្តួល​ទៅ​លើ​ដី និង​រមៀល​ចូល​ទៅ​ក្នុង​អណ្តាត​ភ្លើង​ដែល​កំពុងតែ​ឆាប​ឆេះ​បណ្តាល​ឱ្យ​ឆេះ​ខ្លួន​ដូច​ដុត​ទាំង​រស់ ។​ ដោយ​ឃើញ​ស្ថាន​ការណ៍​ដូច្នេះ​ ជន​បង្ក​ក៏ស្ទុះ​ចូល​ទៅ​ក្នុង​ផ្ទះ​ឱប​បី​កូន​ប្រុស​ស្រី​ទាំង​២​រត់​ចេញ​​ផុត​ពី​អណ្តាត​ភ្លើង​ រួច​ក៏​ត្រឡប់​ទៅ​ត្រកង​ប្រពន្ធ​ដែល​កំពុង​ត្រូវ​ភ្លើង​ឆេះ​ពេញ​រាង​កាយមក​ឱប​ផ្អប់​ជាប់​នឹង​ទ្រូង​ឈរ​​ផ្អែក​ជញ្ជាំង​ផ្ទះ​ ដោយ​មិន​ខ្វល់​ពី​កម្តៅ​ព្រះ​អគ្គី​ដ៏​សាហាវ​នេះ​ឡើយ ។​ លោកបាន​បន្ថែម​ថា​ តាម​ការពិនិត្យ​ជាក់​ស្តែង​នូវ​ទង្វើរបស់​បុរស​ជា​ប្តី​ ពុំ​មានចេតនា​ដុត​សម្លាប់​ប្រពន្ធ​កូន​ទេ​ គឺ​ទំនង​ជា​គំរាម​ឱ្យ​ប្រពន្ធ​ផ្សះ​ជា​គ្រួសារ​វិញ​ ក៏​ជ្រុល​ដំណើរ​ក្លាយ​ជា​សោក​នាដ​កម្ម​ ទើប​សម្រេច​ចិត្ត​សង្គ្រោះ​កូន​ចេញ​ពី​ក្នុង​ផ្ទះ​ ហើយ​សុខ​ចិត្ត​បណ្តោយ​ឱ្យ​ភ្លើង​ឆេះ​ស្លាប់​ជា​មួយ​ប្រពន្ធ​បែប​នេះ​ទៅ​ ។​
នៅ​ក្នុង​ហេតុ​ការណ៍​នោះ​មិន​មាន​អ្នក​នៅ​ក្បែរ​ណា​មក​ជួយ​អន្តរា​គមន៍​ទាន់​ពេល​ទេ​ ដោយ​សារ​តែ​យប់​ជ្រៅ​មនុស្ស​ម្នាបាន​ដេក​លង់​លក់​គ្រប់​គ្នា​ ទម្រាំ​ដឹង​ស្ថាន​ការណ៍​បាន​ហួស​ពេល​អស់​ទៅ​ហើយ ។​ ថ្វី​បើ​យ៉ាង​នេះ​ក្តី​ នេះ​គឺជាទង្វើ​មួយ​ដែល​ពុំ​គួរ​អ្នក​ផង​ទាំង​ពួង​យក​គំរូ​តាម​​ទេ ព្រោះ​ជា​កំហុស​ធ្ងន់​បំផុត​មួយ​ និង​ជា​អំពើ​បាប​កម្ម​ដែល​មិន​មាន​ឱកាស​សាង​អំពើ​បុណ្យ​មក​ស្រោច​ស្រង់​បាន​ឡើយ ។​
បច្ចុប្បន្ន​សព​ស្ត្រី​រងគ្រោះ​ត្រូវបាន​ក្រុម​សាច់​ញាតិ​រៀបចំ​ធ្វើ​បុណ្យ​ទៅ​តាម​ប្រពៃណី​នៅ​ឯ​គេហ​ដ្ឋាន​ក្នុង​ភូមិ​កើត​ហេតុ​ ​។ ចំណែក​សព​បុរស​ជាប្តី​មិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ធ្វើ​បុណ្យ​រួម​គ្នា​ជាមួយ​ប្រពន្ធ​ទេ ទោះ​ជា​កាល​ពី​គាត់​នៅរស់​បាន​ទទូច​សុំ​នៅ​រួម​រស់​ជា​មួយ​ប្រពន្ធ​កូន​សាជាថ្មី​ក្តី​ គឺ​ត្រូវ​សាច់​ញាតិ​បង​ប្អូន​ដឹក​យក​ទៅ​ខេត្ត​បាត់​ដំបង​ ដែល​ជា​ស្រុក​កំណើត​ឱ្យ​ឆ្ងាយ​ពី​សព​ប្រពន្ធ​ ព្រោះ​ជា​មនុស្ស​ខូច​ ។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​ឆ្នាំ​កន្លងទៅ​នៅ​ក្នុង​ភូមិ​កើត​ហេតុ​ខាង​លើ​នេះ​ ក៏​មាន​ផ្ទុះ​កំហឹង​ស្រដៀង​គ្នា​នោះ​ម្តង​ដែរ បណ្តាល​ឱ្យ​មនុស្ស​យ៉ាងតិច​២​នាក់​រង​របួស​ដោយ​សារ​រលាក​ភ្លើង​ និងត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ។