នៅសហរដ្ឋអាមេរិក លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ានឹងត្រូវប្រកាសឲ្យដឹងនូវសេចក្តីសម្រេចចិត្តរបស់លោកទាក់ទងនឹងសំណុំរឿងភ្នាក់ងារសន្តិសុខជាតិអាមេរិកំាង ហៅកាត់ថា NSA។ លោកអូបាម៉ាត្រូវជ្រើសរើសក្នុងចំណោមអនុសាសន៍ប្រមាណជា ៥០ ដែលកំណត់លក្ខន្តិក និងតួនាទីដែលភ្នាក់ងារសន្តិសុខជាតិអាមេរិកំាងត្រូវអនុវត្តនាពេលខាងមុខ។ ទន្ទឹមគ្នានេះ កាសែតអាមេរិក New York Times និងកាសែតអង់គ្លេស Guardian បានអំពាវនាវឲ្យមានការអត់ឱនចំពោះលោក Edward Snowden ដែលបានទម្លាយឯកសាររបស់ NSA។
ចំណែកកាសែតមួយចំនួនក៏បានចូលរួមជួយគំាទ្រលោក Edward Snowden ដោយមិនបានទាមទារឲ្យមានការលើកលែងទោសទំាងស្រុងទេ តែបានអំពាវនាវឲ្យមានកិច្ចចរចាដើម្បីបន្ធូរបន្ធយទោសលោក Edward Snowden។ ការទាមទារយ៉ាងដូចនេះមកពីកាសែតទំាងនោះយល់ថា ទង្វើរបស់លោក Edward Snowden ពិតជាការរំលោភច្បាប់ហើយ តែជាទង្វើមួយដើម្បីប្រយោជន៍សហគមន៍អន្តរជាតិទំាងមូល។ ដូច្នេះ លោក Edward Snowden មិនសក្តិសមជាមនុស្សដែលនឹងត្រូវបញ្ចប់ជីវិតរបស់ខ្លួននៅក្នុងគុកនោះទេ។
យ៉ាងណាក៏ដោយ សំណុំរឿងរបស់លោក Edward Snowden នឹងមិនចប់នៅត្រឹមនេះទេ ព្រោះថា អ្នកគំាទ្រលោក Edward Snowden មានច្រើនណាស់ ហើយការដែលលោកប្រធានាធិបតីរុស្ស៊ីពូទីនបានផ្តល់សិទ្ធិជ្រកកោនឲ្យលោក Edward Snowden ទៀតសោត ក៏បាន និងកំពុងធ្វើឲ្យរដ្ឋបាលអាមេរិកំាងរបស់លោកអូបាម៉ាទើសទាល់ចិត្តខ្លំាងណាស់។ ដូច្នេះឃើញថា ជម្រើសរបស់អតីតមន្រ្តីបម្រើការឱ្យភ្នាក់ងារ CIA និង ភ្នាក់ងារសន្តិសុខជាតិអាមេរិកំាងរូបនេះ ពិតជាពិបាកណាស់ រវាងសិទ្ធិសេរីភាពនៅរុស្ស៊ី ឬមួយក៏ទៅចូលគុកនៅសហរដ្ឋអាមេរិក៕

0 comments:
Post a Comment