Facebook
Koh Trol
ចូលចិត្ត
ចូលចិត្ត
You like this.
អ្នក និង 57 ដទៃ ចូលចិត្ត Koh Trol57 នាក់ ចូលចិត្ត Koh Trol
  • Lichhea Pien
  • នួន សាយ័ណ្ហ
  • Bunthorn Try
  • Happy Vandy
  • Ly Bunlen
  • Nak Needyou
  • Socheat NG
  • Yorng Vuthy
  • Nob Sreyneth
  • Sela Khoem
  • Alex Lewis Max
  • Tola Norng
  • Rath Ken
  • Thy Bunrith
  • Phan Sarith
  • Borng Yu
  • Kork Kreang
  • Thealai Path
  • Sovanpisey Sao
  • Pheaven Ky
  • នី អូន

Saturday, January 4, 2014

ក្រុម​បាតុករ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ត្រូវបាន​បំបែក

ដោយ ប៉ែន បូណា
អាជ្ញាធរ​បាន​បំបែក​ហ្វូង​បាតុករ​របស់​គណបក្ស​សង្គ្រោះជាតិ​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ​ហើយ​នៅ​ព្រឹក​ថ្ងៃសៅរ៍​នេះ។ ​ការបំបែក​នេះ​បាន​ធ្វើឡើង​បន្ទាប់​ពី​សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ជូនដំណឹង​ដល់​បក្សប្រឆាំង​ថា​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​នេះ​ធ្វើ​បាតុកម្ម​ទៀត​ឡើយ​ទាំង​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ ​ទាំង​ការដង្ហែ​ក្បួន​តាម​ដង​ផ្លូវ។ ក្រុម​បាតុករ​បាន​ចាក​ចេញ​ពីទីលាន​ដោយ​គ្មាន​ការប្រឈម​មុខ​ដាក់​គ្នា​ទេ។
ទីបំផុត​ទៅ ​បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ​ដែលបាន​បោះទីតាំង​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ​​ជាច្រើន​ថ្ងៃ​មក​ហើយ​នោះ​ត្រូវ​បាន​បំបែក​ហើយ​នៅ​ព្រឹក​ថ្ងៃសៅរ៍​នេះ។ ​កម្លាំងសមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ទៅ​កាន់​ទីនោះ​ហើយ​បាន​ប្រកាស​ឲ្យ​ក្រុម​បាតុករ​ដែល​បោះ​ទីតាំង​នោះ​​ចាក​ចេញ។
ក្រុម​បាតុករ​ដែល​នៅ​ចាំ​រោង​លើ​ទីលាន​ប្រជាធិបតេយ្យ​មាន​ចំនួន​មិន​ច្រើន​ឡើយ​ក្នុងនោះ​ក៏មាន​ទាំង​ព្រះសង្ឃ​ជាច្រើន​អង្គផង។​ ពួកគេ​បាន​ចាក​ចេញ​ពី​ទីលាន​ដោយ​គ្មានការ​តតាំង​ជាមួយ​សមត្ថកិច្ច​ទេ។ ​បន្ទាប់​មក​សមត្ថកិច្ច​ចម្រុះ​ក៏បាន​ផ្តើម​រុះរើ​រោង​ប្រក់កៅ​ស៊ូតង់​ដែល​ជា​ជម្រក​របស់​បាតុករ​នោះ​ចោល​ទាំងអស់ ​ហើយ​បាន​កាន់​កាប់​ទីនោះ​ទាំងស្រុង។ ​

ចំណាត់ការ​របស់​សមត្ថកិច្ច​បាន​កើត​ឡើង​បន្ទាប់ពី​សាលារាជធានី​ភ្នំពេញ​បាន​ចេញ​លិខិត​ជូន​ដំណឹង​មួយ​នៅ​ថ្ងៃ​នេះ​ដោយ​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​ធ្វើបាតុកម្ម​ទៀត​ឡើយ​ទាំង​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ ​ទាំង​ការដង្ហែក្បួន​តាម​ដង​ផ្លូវ។ ការបង្ក្រាប​បាតុករ​របស់​គណបក្ស​សង្គ្រោះជាតិ​នេះ​ក៏បាន​កើត​ឡើង​បន្ទាប់​ពី​មាន​អំពើ​ហិង្សា​យ៉ាង​ធ្ងន់ធ្ងរ​កាលពី​សុក្រ​នៅ​ឯ​ឧទ្យាន​កាណាឌីយ៉ា​ ស្ថិតនៅ​លើ​ផ្លូវ​វ៉េងស្រេង​ក្នុង​រាជធានី​ភ្នំពេញ។ ​អំពើ​ហិង្សា​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​ហោចណាស់​៤​នាក់​ និង​របួស​រាប់​សិបនាក់។

យ៉ាងណា​ក៏ដោយ ​នៅព្រឹក​នេះ​ គណបក្ស​សង្គ្រោះជាតិ​បាន​ប្រកាស​ថា​ខ្លួន​នៅ​តែ​បន្តធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ដដែល​ចាប់​ពី​ថ្ងៃអាទិត្យ​ស្អែក​តទៅ។ ​ថ្លែង​ នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ព្រឹក​ថ្ងៃសៅរ៍​នេះ ​លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​អះអាង​ថា​ គម្រោង​ធ្វើ​បាតុ​កម្ម​នៅ​ថ្ងៃអាទិត្យ​នៅតែ​ធ្វើ ​ប៉ុន្តែ​ បាតុកម្ម​នោះ​បាន​ផ្លាស់ប្ដូរ​រូបភាព​ខុស​ពី​មុន។ ​បើតាម​លោក ​សម រង្ស៊ី ​ គោលបំណង​នៃ​ការធ្វើ​បាតុកម្ម​លើក​នេះ គឺ​ដើម្បី​ថ្កោលទោស​អំពើ​ហិង្សា​និង​ទាមទារ​ឲ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​អំពើ​ហិង្សា។​ ក្រៅ​ពីនោះ​ ក្រុម​បាតុករ​ក៏គ្រោង​ទាមទារ​ឲ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​រក​ការពិត ​ដើម្បី​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ ​ ក៏ដូច​ជា​ចាប់​ខ្លួន​ជនដៃដល់​ និង​អ្នក​បញ្ជា​ទៅ​កាត់ទោស​តាម​ច្បាប់។
​គណបក្ស​សង្គ្រោះជាតិ​បាន​ហៅ​ការបង្ក្រាប​នេះ​ថា​ជាការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​ទៅ​លើ​លទ្ធិ​ប្រជាធិបតេយ្យ។ ​លោកស្រី ​មួ សុខហួរ​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​បាន​ថ្កោលទោស​អាជ្ញាធរ​រដ្ឋាភិបាល​ថា​បាន​បំពាន​សិទ្ធិ​ប្រជាពលរដ្ឋ​ និង​បាន​អំពាវនាវ​ឲ្យ​សហគមន៍​​អន្តរជាតិ​ និង​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​រួម​ថ្កោលទោស​អំពើ​នេះ​ដូចគ្នា​ដែរ។ ទាក់ទង​នឹង​គម្រោង​មហាបាតុកម្ម​នៅ​ថ្ងៃស្អែក ​លោកស្រី មួ​សុខហួរ​ មិន​ទាន់​អាចបញ្ជាក់​ថា​ត្រូវ​ធ្វើ​យ៉ាងណា​នៅ​ឡើយ​ទេ៕
TAGS: កម្ពុជា - គណបក្សនយោបាយ - បាតុកម្ម

0 comments:

Post a Comment