Facebook
Koh Trol
ចូលចិត្ត
ចូលចិត្ត
You like this.
អ្នក និង 57 ដទៃ ចូលចិត្ត Koh Trol57 នាក់ ចូលចិត្ត Koh Trol
  • Lichhea Pien
  • នួន សាយ័ណ្ហ
  • Bunthorn Try
  • Happy Vandy
  • Ly Bunlen
  • Nak Needyou
  • Socheat NG
  • Yorng Vuthy
  • Nob Sreyneth
  • Sela Khoem
  • Alex Lewis Max
  • Tola Norng
  • Rath Ken
  • Thy Bunrith
  • Phan Sarith
  • Borng Yu
  • Kork Kreang
  • Thealai Path
  • Sovanpisey Sao
  • Pheaven Ky
  • នី អូន

ភ្នំពេញ ៖ បុរសម្នាក់ ដែលគេមិនទាន់ ស្គាល់អត្តសញ្ញាណ ត្រូវបានសមត្ថកិច្ច អះអាង ថា បានបើកម៉ូតូ ទៅបុករបាំងចែកទ្រូងផ្លូវ បណ្តាលឲ្យដួលម៉ូតូ

ដូចម្ដេចដែលហៅថាទីផ្សារ?

រីករាយ​នឹង​បទពិសោធន៍​ថ្មី​នៃ​វាយ​អត្ថបទ​លើ​ IPad Mini ​ជាមួយ​ Logitech Ultrathin Keyboard

របៀបនៃការចុះឈ្មោះ និង ដាក់ Static Website ក្នុង Free Web Hosting Area ៖

លក្ខណៈ​ពិសេស i5 Zophone និង​ជាក់លាក់

Wednesday, August 14, 2013

អំពីទីផ្សារ


  1. ដូចម្ដេចដែលហៅថាទីផ្សារ?

ទីផ្សារគឺជាការបូកសរុបទៅលើដំណើរការនៃការរៀបចំសកម្មភាពអាជីវកម្មដោយការធ្វើគំរោង កំណត់តម្លៃ ផ្សព្វផ្សាយ នឹងចែកចាយ ផលិតផលដោយបំពេញតម្រូវការរបស់អតិថិជនដើម្បីសមេ្រចគោលដៅរបស់អង្គភាព។
  • សកម្មភាពអាជីវកម្មទាំងអស់គួរតែផ្តោតលើអតិថិជនដែលទទួលស្គាល់និងចង់បានពេញចិត្ត។
  • ទីផ្សារគួរតែចាប់ផ្តើមបង្កើតននូវផលិតផលដែលជាតម្រូវការរបស់អតិថិជនហើយមិនគួរបញ្ចប់រហូតទាល់តែការចង់បានរបស់អតិថិជនត្រូវបានបញ្ចប់រួចរាល់ បន្ទាប់មកទើបធ្វើការផ្លាស់ប្តូរផលិតផលថ្មី។
លក្ខខណ្ឌ័
Need:Nelude
  • តម្រូវការជាមូលដ្ឋានមានដូចជា សំលៀកបំពាក់ ទីលំនៅ ទឹក​ អុកស៊ីសែន និង ម្ហូបអាហារ
  •  តម្រូវការសង្គមមានដូចជា  ក្តីស្រឡាញ់ ការទទួលស្គាល់ ការគោររពអោយតម្លៃ។
  • តម្រូវការផ្ទាល់ខ្លួនមានដូចជា ចំនេះដឹង នឹង បង្ហាញពីមនោសញ្ចេតនា។
Wants គឺជាតម្រូវការរបស់មនុស្សដែលកំណត់ទៅតាមប្រភេទវប្បធម៌និមួយៗ។
ឧទាហណ៏
ប្រជាជនកម្ពុជាកំលាំងអនុភាពគឺបាយនៅពេលដែលពួកគេឃ្លានហើយប្រទេសអូស្រាលីចូលចិត្ត​សាច់    នំបុ័ង និង​ដំឡូង។
Demands ជាតម្រូវការរបស់មនុស្សដែលគ្មានដែនកំណត់ប៉ុន្តែត្រូវកំណត់ទៅលើធនធាន។ដូចនេះពួកគេធម្មតាប្តូរផលិតផលភាគច្រើនជាមួយលុយររបស់ពួកគេ។
Marketers  ប្រជាជនហើយអង្គការចង់បង្កើតការផ្លាស់ប្តូរគ្នា។
Markets  ប្រជាជនខ្លះឬក្រុមអង្គភាពឯកជនណាមួយមានច្រកចេញដែលអាចធ្វើបានគឺផ្លាស់ប្តូរការទាក់ទងគ្នា។
Exchange មានផ្លូវ៣ដែលយើងអាចបំពេញចិត្តរបបស់យើងបានតម្រូវការដែលអ្នកចង់បានសម្លៀកបំពាក់
អ្នកអាច 
  • កាត់វាដោយខ្លួនឯង
  • អ្នកអាចលួចវារឺក៏ប្រើប្រាស់ដោយវិធីបង្ខិតបង្ខំពួកគេ
  • អ្នកអាចផ្តល់នូវអ្វីមួយនៃតម្លៃ(ប្រហែលលុយរបស់អ្នក ការបំរើ ឬវត្ថុដ៏ទៃទៀត)
Produer  អ្វីដែលអាចលក់បានដូចជា ទំនិញ សេវាកម្ម គំនិត មនុស្ស ទីកន្លែង។
Consumer ជាចំនួនមនុស្សរឺក្រុមមនុស្សដែលប្រើប្រាស់អស់ផលិតផល។
Supplierគឺជាមនុស្សរឺក្រុមហ៊ុនដែលផ្តល់ទំនិញរឺសេវាកម្មដែលអង្គភាពត្រូវការផលិតផលអ្វីដែលគេលក់ 
  Swot analysis ធ្វើអោយដូចគ្នាហើយវាយតម្លៃអង្គការមួយសំខាន់បំផុតគឺ ភាពខ្លាំង ភាពខ្សោ​​យ ឳកាស  ​កាគំរាមគំហែង
  • ភាពខុសគ្នារវាងអ្នកលក់ និង ទីផ្សារ
អ្នកលក់: អ្នកជំនួញបង្កើតផលិតផលហើយព្យាយាមលក់អោយអស់។
ទីផ្សារ:អ្នកជំនួញស្វែងរកការចង់បានរបស់អតិថិជនហើយពួកគេអភិវឌ្ឍន៏នូវផលិតផលដើម្បីបំពេញតម្រូវការរបស់អតិថិជន។
             ក្រុមហ៊ុនមួយអាចរីកចម្រើនទៅបានត្រូវដឹងអំពីបព្ហាមួយចំនួនដួចជា:
  • SWOT
S: strengths:ភាពខ្លាំង
W: weakness:ភាពខ្សោយ
O:​ opportunities:ឪកាស
T: threats:ការគំរាមគំហែង
ទីផ្សារបរិយាស
  1. គំនិតទីផ្សារ
ពាណិជ្ជកម្មរកឃើញអ្វីដែលអតិថិជនចង់បានហើយពួកគេបង្កើតផលិតផលមួយដែលអតិថិជនត្រូវការ។

 ការបង្ហាញទី១
គំនិត
តាមប្រពៃណី
ផ្លាស់ប្តូរ
យុទ្ធិសាស្រ្ត
សង្គម
 
  
2.ដូចម្ដេចដែលហៅថាPRODUCT?
គឺជាការកំណត់ទៅលើរូបិយនិងអរូបិយឬអ្វីដែលអាចលក់បានរួមមានដូចជា
ការវិចខ្ចប់
តម្លៃ
ពណ៏
គុណភាព
ស្លាកយីហោ
និង សេវាកម្មរបស់អ្នកលក់
ផលិតផលរួមមាន

  • ទំនិញ  (goods)
  • សេវាកម្ម   (servise)
  • ទីកន្លែង  (place)
  • មនុស្ស  (person)
  • គំនិត  (Idea)
      ការផ្លាស់ប្ដូរគំនិតរបស់ទីផ្សារ
  • ដំណោះស្រាយបែបប្រពៃណី:ក្រុមហ៊ុនសំខាន់គឺចង់លក់ផលិតផល។ដូច្នេះការទុកចិត្តភាគច្រើនទៅលើការនិយាយ ប្រដាប់លក់ សកម្មភាពផ្សព្វផ្សាយ ហើយការឃោសនា យុទ្ធនាការបង្កើតប្រាក់ចំនូលខ្ពស់បំផុត។
  • របៀបផ្លាស់ប្តូរ: ផ្ដោតលើសេចក្តីព្យាយាមក្នុងការចាំបាច់ ការចង់បានហើយនឹងសេចក្ដីប្រាថ្នារបស់អ្នកប្រើប្រាស់។            ដូច្នេះទើបមានពាក្យស្លោកមួយថា"អ្នកទិញដូចជាស្ដេច"ឬ"អ្នកទិញតែងតែត្រូវ"។​ពេលនោះអ្នកលក់ពឹងពាក់ទៅលើភាពឆ្លាតវៃរបស់គេ។
  • យុទ្ធិសាស្រ្តទីផ្សារ: ការពឹងពាក់យ៉ាងធំធេងក្នុងការគ្រប់គ្រងបកស្រាយច្បាស់លាស់ហើយការបង្កើតបច្ចេកវិជ្ជា។យុទ្ធសាស្រ្តពាណិជ្ជកម្មត្រូវតែរុករកបង្កើតឪកាសផ្សេងៗ ភាពកើនឡើងហើយថយចុះអាចមានពុំនឹងប្រសិនបើបង្កើតអ្វីមួយ។គោលដៅចុងក្រោយនេះគឺបន្ដស្ថានភាពល្អរបស់អង្គភាព។
  • សង្គមទីផ្សារ: មានការជាប់ជំពាក់ជាមួយនឹងសុវត្តិភាពមនុស្សជាមួយការលក់ហើយប្រាក់ចំនេញជាង។ភារកិច្ចសង្គមក្នុងការបង្កើតល្អជាងនេះវាសម្រាប់ទ្រនិរុត្តិសាស្រ្ត។
ជ្រើសរើសចំនុចសំខាន់នៃទីផ្សារ
សព្វថ្ងៃនេះអ្នកលក់គួរតែស្ថិតនៅការបត់បែន សិក្សាទាំងអស់អំពីចំណង់ទីកន្លែងនៅអំនាចការប្រើប្រាស់របស់គាត់(អតិថិជន)
      ការចង្អុលបង្ហាញនូវចំនុចប្រសព្វ អ្នកជំនួញមិនត្រូការចំនុចកន្លែងទីផ្សារតែម្នាក់ឯងនោះទេ។

ផលិតផល
Product
អង្គភាពអាជីវកម្មមួយ​អាចនឹងមានដំណើរលូតលាស់ទៅមុខបានដោយជោគជ័យ គឺអាស្រ័យនឹងលទ្ធភាពនៃអង្គភាពអាជីវកម្មនោះក្នុងការបង្កើតផលិតផល និងធ្វើអាជីវកម្មលិថ្ម។មានក្រុមហ៊ុនមិនច្រើនទេបច្ចុបន្បន្នដែលពាក់ពាន្ធ័ទៅនឹងការធ្វើអាជីកម្មផលិតផលតែមួយប្រភេទទោះជាយ៉ាងណាក្តីក៏ពួកគេត្រូវតែធ្វើការផ្លាប្តូរនិងកែទំរង់ផលិតផលរបស់ពួកគេដែរ ព្រោះថាបច្ចេកវិទ្យាមានការផ្លាស់ប្តូរទៅមុខឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃហើយព្រមជាមួយនេះរសជាតិ និងចំណង់ចំណូលចិត្តនៃអ្នកប្រើប្រាស់នៅលើទីផ្សារក៏មានការផ្លាស់ប្តូរដែរ។
គោលបំណងនៃការសិក្សាមានៈ
·         ផែនការនៃការបង្កើតផលិតផល និង ការអភិវឌ្ឍន៏ផលិតផលយល់ដឹងអំពីជំហាននៃការបង្កើតផលិតផលថ្មី 
យល់ដឹងអំពីហេតុផលសំរាប់ភាពជោគជ័យរបស់ផលិតផលថ្មី និង ភាពបរាជ័យរបស់វា។
·យល់ដឹងអំពីខ្សែរចង្វាក់នៃផលិតផល និង បង្កើតយុទ្ធសាស្រ្តផលិតផលចំរុះ
·យល់ដឹងអំពីការដាក់ឈ្មោះផលិតផល ស្លាកសញ្ញា និង ការវេចខ្ចប់
I.      តើអ្វីទៅជាផលិតផល ( What is product ? )
ផលិតផល គឺជាការកំណត់ទៅលើរូបិយ និង អរូបិយដែលរួមមានដូចជា ការវេចខ្ចប់, តំលៃ, ពណ៌,​​ គុណភាព, ស្លាកយីហោ និង សេវាកម្មរបស់អ្នកលក់។
*      ផលិតផលរួមមានដូចជាៈ
  ទំនិញ ( Goods )
  សេវាកម្ម ( Service ) 
  ទីកន្លែង ( Place )
មនុស្ស ( Person )
  គំនិត ( Idea )អ្វីដែលសំខាន់បំផុតនោះគឺក្រុមហ៊ុនទាំងឡាយត្រូវចាំថាពួកគេកំពុងតែព្យាយាមលក់ សេចក្តីបំពេញចិត្តអត្ថប្រយោជន៏និង ការប្រើប្រាស់ដែលអតិថិជនត្រូវកា
 ហើយដូចគ្នានេះដែរនៅពេលដែលអ្នកផលិត​ឬភ្ងាក់ងារកណ្តាលទាំងឡាយទិញផលិតផលមួយ គឺពួកគេចាប់អារម្មណ៏តែទៅលើអត្ថប្រយោជន៏ដែលនឹងទទួលបានពីការទិញប្រើប្រាស់ និងការលក់
ផលិតផលនោះបន្ត ពួកគេមិនខ្វល់ពីផលិតផលដែលត្រូវបានគេផលិតតាមវិធីណានោះទេ។
  ដូច្នេះ​ផលិតផល គឺជាអ្វីៗ ដែលក្រុមហ៊ុនមួយបានផ្តល់ទៅឲ្យទីផ្សារដើម្បីបំពេញចំណង់
ចំណូលចិត្តនិងតំរូវការនៃទីផ្សារនោះអតិថិជនមិនគ្រាន់តែទិញផលិតផលទេប៉ុន្តែពួកគេបានទិញដោយសេចក្តីពេញចិត្តដូចនេះអ្នកគ្រប់គ្រងម៉ាឃីតធីងត្រូវតែ
 យកចិត្តទុកដាក់ជាប្រចាំទៅនិងគុណភាពផលិតផលដែលតាមទស្សនៈម៉ាឃីតធីងគុណភាពនេះមានន័យថាគឺជាលទ្ធផលនៃផលិតផលមួក្នុង
ការបំពេញតំរូវការ និង ចំណង់ចំណូលចិត្តរបស់អតិថិជន។
v  ទំនិញ ( goods )
ទំនិញគឺជាផលិតផលមួយរូបបីយអាចឃើញអាចប៉ះពាល់បានដោយមានការវេចខ្ចប់ ការដឹកជញ្ចូនពីកន្លែងមួយទៅកន្លែងមួយបាន។ទំនិញខ្លះក្រោយពេលប្រើប្រាស់រួចហើយ គឺមិនប្រើប្រាស់បានទៀតទេក្នុងនោះមានដូចជាម្ហូបអាហារថ្នាំដុសធ្មេញចាហួយលាបសក់។ ទំនិញខ្លះគឺត្រូវបានគេប្រើប្រាស់ក្នុងមួយរយៈពេលទើបធ្វើការផ្លាស់ប្តូរ ក្នុងនោះដូចជាសំលៀកបំពាក់ យាន្តយន្តជាដើម។
ឧទាហរណ៏ៈ
-       ម៉ូតូ​ហុងដាឌ្រីម
-       ភេសជ្ជៈ កូកាកូឡា
-       ស្រាប៊ៀរអង្គរ
v  សេវាកម្ម ( Service )
សេវាកម្ម គឺជាផលិតផលអរូបីយដែលមិនអាចមើលឃើញនិង ប៉ះពាល់បានក្នុងពេលផ្តល់ឲ្យទៅកាន់អតិថិជនក៏ក្រុមហ៊ុន។ គ្រូពេទ្យធ្វើការព្យាបាលនូវផ្នែកសុខភាពដល់អ្នកជំងឺការទំនាក់ទំនងរបស់ក្រុមហ៊ុនដោយផ្តល់នូវសេវាកម្មអ៊ីនធឺណែតការភ្ជាប់ប្រព័ន្ធទូរស័ព្ទ ធនាគារផ្តល់នូវសេវាហិរញ្ញវត្ថុទៅកាន់អតិថិជនដោយត្រួតពិនិត្យទៅលើបញ្ជីនិងឱកាសនៃការវិនិយោគ។ក្រុមហ៊ុនផ្សេងទៀតបានផ្តល់នូវសេវាកម្ម​ ដាំស្មៅជួសជុលទុយោទឹកប្រឹក្សាផ្នែកជំនួញ ឬ ការដឹកជញ្ជូន។
 ឧទាហរណ៏ៈ
-​ ក្រុមហ៊ុនទូរស័ព្ទ
- ស្ថានីយទូរទស្សន៍
- ហាងកាត់សក់
- ហាងម៉ាស្សា
v  ទីកន្លែង ( Place )ទីកន្លែងក៏ជាផលិតផលមួយដែលផ្តល់អោយទៅកាន់អតិថិជនបានដោយការដោះដូរគ្នាតាមរយះការ
ការលក់ ឬ ក៏ជួលនៅទីតាំងនោះដើម្បីទទួលនូវប្រាក់ចំនេញ។
ឧទាហរណ៏ៈ
-       សាងសង់តួបសំរាប់ជួលអោយអតិថិជន
-       បង្កើតផ្សារទំនើប សំរាប់ជួលតូប
-       សាងសង់អាគារធំៗសំរាប់ជួល
-       ជួលដីអោយសាងសង់សណ្ឋាគារកិច្ចសន្យាក្នុងរយៈពេលវែង (២០ទៅ៣០ឆ្នាំ)។
-       ការជួលដីវិនិយោគពីរដ្ឋាភិបាលក្នុងរយៈពេលវែង។
v  មនុសុ្ស ( Person )មនុស្សក៏ជាផលិតផលមួយដែលបង្កើតអោយមាននូវទីផ្សារមួយដែរដោយដោះដូរគ្នាតាមរយៈសមត្ថភាព ទេពកោសល្យ និងតំលៃកេរ្តិ៍ឈ្មោះនៃបុគ្គលនោះ។
ឧទាហរណ៏ៈ
-​ កីឡាករបាល់ទាត់
- តារាភាពយន្ត
- តារាចំរៀង
-​ កីឡាប្រដាល់
v  គំនិត ( Idea )គំនិតក៏ជាផលិតផលដែលបង្កើតជាទីផ្សារមួយដែលអាចដោះដូរគ្នាបានតាមរយៈការផ្តល់នូវគំនិត
យោបល់ ទស្សនៈ វិធីសាស្ត្រ យុទ្ឋាសាស្ត្រ និង បច្ចេកទេសថ្មីៗមួយចំនួនដែលគេរកឃើញ។
ឧទាហរណ៏
-       ក្រុមមេធាវី
-       ទីប្រឹក្សាយោបល់
-       អ្នកលក់បច្ចេកវិជ្ជាថ្មីៗ
II.    ថ្នាក់នៃផលិតផល (Product Class)
ថ្នាក់នៃផលិតផលចែកចេញជា ២ គឺៈ
១. ផលិតផលប្រើប្រាស់ ( Consumer product ) 
ផលិតគឺជាទីផ្សារដែលអ្នកទិញផលិតផលសំរាប់ប្រើប្រាស់ផ្ទាល់ខ្លួនដោយគ្មានបំណងធ្វើជំនួញដើម្បីរកប្រាក់ចំនេញ។ ផលិតផលប្រើប្រាស់គេចែកជា ៤ ប្រភេទមានដូចជាៈ
§  ផលិតផលងាយទិញ
ផលិតផលទាំងឡាញដែលអ្នកប្រើប្រាស់អាចរកទិញបានដោយងាយ ហើយជាប្រចាំដោយ
មិនចាំបាច់ចំនាយពេលនិងការប្រឹងធ្វើការច្រើនក្នុងការដើររកទិញ។ ផលិលផប្រភេ
នេះមានដូចជា​​ ម្ហូបអាហារ ភេសជ្ជៈ​សៀវភៅ ឬ សំភារៈសិក្សា។
§  ផលិតផលរកទិញ
ផលិតផលរកទិញ គឺជាផលិតផលដែលអ្នកប្រើប្រាស់ត្រូវចំនាយពេលខ្លះដើម្បីរកទិញ និង ធ្វើការ
ប្រៀបធៀបជំរើសផ្សេងៗទាក់ទងទៅនឹងថ្លៃ គុណភាពឬ ម៉ូដមុននិងសំរេចចិត្តទិញដូចជា
សំលៀកបំពាក់គ្រឿងសង្ហារឹមរថយន្ត​និងឧបករណ៏ប្រើប្រាស់ផ្សេងទៀតដូចជាទូរទឹកកកនិងទូរទស្សន៏ ។ល។
§  ផលិតផលពិសេស
ផលិតផលពិសេស គឺជាផលិតផលដែលអ្នកប្រើប្រាស់ត្រូវចំណាយពេលវេលានឹងការខំប្រឹងជា
ពិសេសដើម្បីស្រាវជ្រាវស្វែងរកទិញ។ផលិតផលទាំងនេះវាពិសេសនៅលើឈ្មោះ ឬលក្ខណៈ
ណាមួយដែលអតិថិជនខ្លះគិតថាសំខាន់ណាស់សំរាប់ពួកគេហើយពួកគេ ហើយពួកគេត្រូវតែ
ស្វែងរកអ្នកលក់ផលិតផលទាំងនេះទោះបីជាអ្នកលក់មិនផ្សព្វផ្សាយពីទីកន្លែងរបស់គេក៏ដោយ។
ឧទាហរណ៏ៈ ថ្នាំពេទ្យ
§  ផលិតផលមិនស្វែងរក
ផលិតផលមិនស្វែងរកគឺជាផលិតផលដែលអតិថិជនមិនដែលស្តាប់លឺដឹងថាមាននៅទីផ្សារ ឬ ក៏ដឹងថាមាននៅទីផ្សារឬ ក៏ដឹងថាមានហើយតែមិនដែលគិតថាពួកគេនឹងទិញផលិតផល
ទាំងនោះ។
ឧទាហរណ៏ៈ ដូចជាសិលាចារឹកសំរាប់សាកសព ការធានារ៉ាប់រងជីវិត.....។
២.​ ផលិតផលអាជីវកម្ម (Business Product)
ផលិតផលអាជីវកម្មគឺជាផលិតផលដែលមានបំណងសំរាប់លក់ការលក់មានការកើនឡើងនិងផ្តល់សេវាកម្មដល់អ្នកទិញ។ ផលិតផលជំនួបានបែកចែកជា ៦ ប្រភេទដូចខាងក្រោម
§  ផលិតផលតំឡើង
ផលិតផលតំឡើង គឺជាទំនិញផលទុនសំខាន់ៗដូចជាអាគារ និង គ្រឿងម៉ាស៊ីនទាំងឡាយដែលតំរូវ
ឲ្យមានការចចារគ្នាច្រើននៅមុនពេលទិញ ដូចជាការចរចារសេវាកម្មបណ្តុះបណ្តាលដល់បុគ្គលិក
របស់អ្នកទិញអំពីរបៀបប្រើការថែទាំ និង សេវាកម្មជួសជុល។
§  ផលិតផលបន្ថែម
ផលិតផលបន្ថែម ជាប្រភេទទំនិញផលទុន ដែលមានវដ្តជីវិតខ្លីៗដូចជាសំភារៈប្រើប្រាស់ក្នុងផលិត​
កម្ម ឬការងារប្រតិបត្តិការក្នុងការិយាល័យដូចជាម៉ាស៊ីនស្វាន ម៉ាស៊ីនហ្វាក់ ​ឬ ទំនិញដែលប្រើ
សំរាប់តុបតែងយាន្តដូចជាកង់រថយន្តស្ត័រ កញ្ចក់ ចង្កៀង ។ល។
§  វត្ថុធាតុដើម
វត្ថុធាតុដើមជាទំនិញដែលមិនទាន់ឆ្លងកាត់ដំណើរការផលិតកម្មដើម្បីក្លាយទៅជាផលិតផលសំរេច​
ដូចជា ឈើហ៊ុប រ៉ែ សង្ក័សី ធ្យូងថ្ម សំឡីកប្បាសដែលនឹងត្រូវបញ្ចូលក្នុងដំណើរការផលិតកម្ម
ដើម្បីក្លាយជា​ផលិតផលសំរេច។
§  គ្រឿងផ្សំ
គ្រឿងផ្សំគឺជាទំនិញដែលបានឆ្លងកាត់ការផលិតហើយនឹងក្លាយជាគ្រឿងផ្សំ ឬ ផ្នែកផ្សេង
ៗនៃផលិត​ផលសំរេច។
§  សំភារៈផ្គត់ផ្គង់ ឬ គ្រឿងបន្លាស់
សំភារៈផ្គត់ផ្គង់ ឬ គ្រឿងបន្លាស់ដូចជា សំភារៈការិយាល័យមាន ក្រដាស ប្រដាប់កឹប ​ឯកសារ
សៀវភៅកត់ត្រា ដែលត្រូវការបញ្ជាទិញជាប្រចាំរួមបញ្ចូលទាំងសេវាកម្មថែទាំ គ្រឿងបន្លាស់ម៉ាស៊ីន ដូចជាតំរងប្រេង ប្រអប់លេខរថយន្ត ស្បែកហ្រ្វាំង។
§  សេវាកម្មជំនាញ
សេវាកម្មជំនាញក្រុមហ៊ុនត្រូវធ្វើការប្រើប្រាស់សេវាកម្មជំនាញជាច្រើនដែលមាននៅក្នុងក្រុមហ៊ុន ឬ
ជួលមកពីខាងក្រៅដើម្បីគាំទ្រដល់សកម្មភាពនៃដំណើរការប្រិបត្តិការរបស់ក្រុហ៊ុន។
សេវាកម្មទាំងនេះរួមមាន សេវាច្បាប់ វិស្វកម្ម និង សេវាកម្មគ្រប់គ្រង។
III.   ដំណើរការនៃការបង្កើតផលិតផលថ្មី 
ហេតុអ្វីក្រុមហ៊ុនមួយចាំបាច់បង្កើតផលិតផលថ្មី?
ជំហាននៃការបង្កើតផលិតផលថ្មីរួមមាន៖
o   ស្វែងរកនៅគំនិតថ្មីនៃផលិតផល
o   ធ្វើការវាយតំលៃជាបឋម
o   ធ្វើការវិភាគលើប្រាក់ចំណូល និង​ ការចំនាយថ្លៃដើម
o   ធ្វើការអភិវឌ្ឍន៏ផលិតផល និង ធ្វើការសាកល្បងផលិតផល
o   ធ្វើការសាកល្បងទីផ្សារ
o   ធ្វើការណែនាំ
o   ធ្វើការវាយតំលៃ
*      ស្វែងរកផលិតផលថ្មីនៃផលិតផល
គំនិតទាំងនេះបានមកពីការស្រាវជ្រាវក្រុមហ៊ុន៖
-       អតិថិជន
-       គូរប្រកួតប្រជែង
-       អ្នកផ្គត់ផ្គង់
*      ធ្វើការវាយតំលៃជាបឋម
ធ្វើការវាយតំលៃនូវគំនិតដើម្បីកំណត់នូវពេលវេលាអនាគតដែលនឹងមាន។
*      ធ្វើការវិភាគលើប្រាក់ចំណូលនិងការចំនាយថ្លៃដើម
សិក្សាលើសក្តានុពលប្រាក់ចំនេញចំពោះផលិតផល។​ បង្កើតគោលបំណងដើម្បីបំបាត់ចោលនូវភាព​
ប្រថុយប្រថានមុនពេលពង្រីកបន្ថែមនូវផលិតផល និង ការសាកល្បងនូវតំលៃផលិតផល
ចំពោះទីផ្សារ។
*      ធ្វើការអភិវឌ្ឍន៏ផលិតផល និង ធ្វើការសាកល្បងផលិតផល
គឺជាកន្លែងដែលគំនិតធ្វើការអភិវឌ្ឍន៏ទៅជាផលិតផលពិតប្រាកដសំរាប់សាកល្បង និង វាយតំលៃនូវ
នូវបច្ចេកទេស។
*      ធ្វើការសាកល្បងទីផ្សារ
ផលិតផលត្រូវបានគេធ្វើការបង្ហាញទៅក្នុងទីផ្សារដើម្បីអោយបានដឹងថាតើអតិថិជនមានប្រតិកម្ម
បែបណាចំពោះទីផ្សារ។
*      ធ្វើការណែនាំ
បង្ហាញនូវផលិតផលចំពោះទីផ្សារ។ លក់ផលិតផលនៅគ្រប់ទីកន្លែងនិង ផែនការទីផ្សារ និង ឈាន
ជើងចូលនៃផលិតផល។
*      ធ្វើការវាយតំលៃ
ជាបន្តបន្ទាប់យើងធ្វើការប៉ាន់ប្រមាណនូវផ្នែកផ្សេងៗទាំងស្រុងរបស់ផលិតផល។
IV.  ខួបជីវិតនៃផលិតផល
ផលិតផលវាពុំខុសគ្នាទៅនឹងមនុស្ស ឬ សត្វនៅលើពិភពលោកយើងនេះឡើយវាមានជីវិត
រស់នៅនិងលាយសាបសូន្យទៅវិញក្នុងពេលកំណត់ណាមួយដែរ។ តាស្សនៈនៃ 
(ខួបផលិតផល)គេបានរៀបរៀបចំពោះរាល់ផលិតផលតែងមានដំណើរនសជីវិតបួនដំណាក់កាល ដែលគេគិតចាប់តាំងពីផលិតផលឈានជើងចូលក្នុងទីផ្សារជាលើកដំបូង។
v  ដំណាក់កាលចាប់ផ្តើម
វាជាដំណាក់កាលនៃការកកើត ឬឈានចូលទៅលក់ក្នុងទីផ្សារ ឬ ផ្តល់ទៅទីផ្សារនៃគោលដៅជា
ដំបូងនៃផលិតផលថ្មីមួយ។ នៅក្នុងដំណាក់កាលនេះកំរិតនៃការលក់មានចលនាយឺតៗ និង 
ទទួលបាននូវប្រាក់ចំនេញទាបបំផុត។ ហើយចំពោះក្រុមហ៊ុនដែលមានទំហំធំញឹកញាប់
ពុំទទួលបានប្រាក់ចំនេញទេ ហើយគាប់ជួនពេលខ្លះមានការខាតបង់ក្នុងកិច្ចការជំនួញរបស់
ពួកគេ។ ដំណាក់កាលនេះក្រុមហ៊ុនបានចំនាយច្រើនទៅលើការផ្សាយពាណិជ្ជកម្ម និង ទៅលើ
បណ្តាការផ្សព្វផ្សាយច្រើនទៀតដើម្បីបង្កើតឡើងនូវការយល់ដឹងឬ ការស្គាល់នូវផលិតផល
ពីសំណាក់អតិថិជន។
          ម៉្យាងទៀតមុខងារនៃម៉ាឃីតធីងចំរុះ ថ្លៃ ទីកន្លែងផលិតផល និង ការផ្សព្វផ្សាយមុខងារ
នៃម៉ាឃីធីង​ចំរុះ ថ្លៃ ទីកន្លែងផលិតផលនិង​ការផ្សព្វផ្សាយ វាមានសារៈសំខាន់ណាស់ក្នុង
ការបង្កើតឡើងនូវបណ្តាច្រកបែងចែក និងជំរុញផលិតផលចូលទៅក្នុងទីផ្សារច្រើនជាង
ធម្មតា។ការលក់ក្នុងតំលៃខ្ពស់ក៏អាចជំរុញឲ្យគួរប្រកួតប្រជែងជ្រៀតចូលទៅក្នុងទីផ្សារច្រើនដែរ ដោយហេតុថាពួកគេមើលឃើញឱកាសចំណេញទទួលបានប្រាក់ចំណេញខ្ពស់ផ្ទុយទៅវិញក្រុមហ៊ុនក៏អាចដាក់ថ្លៃទាបនៅ
 ពេលដំបូងព្រោះថាតំលៃទាបនេះមិនបានលើកទឹកចិត្តគូរប្រកួតប្រជែងឲ្យចូលទៅក្នុងទីផ្សារទេដោយសារតែមានកំរិតនៃការចំនេញទាប ប៉ុន្តែក្រុមហ៊ុនត្រូវត្រួតពិនិត្យការចំនាយឲ្យមាន
ប្រសិទ្ឋិភាព។
  ដំណាក់កាលរីកចំរើន
ដំណាក់កាលទី២នៃខួបជីវិតផលិតផលដែលការលក់មានការកើនឡើងជាលំដាប់។នៅក្នុងដំណាក់​កាលនេះដែរអ្នកប្រកួតប្រជែងជាច្រើនបានកើតឡើង ហើយនៅពេល
ដែលកំរិតប្រកួតប្រជែងកាន់តែកើន​ឡើង កំណើននៃការលក់ក៏បានទៅដល់ចំណុចកំពូលរបស់
វានៅក្នុងដំណាក់កាលនេះដែលមានន័យថា ការលក់លែងកើនឡើងទៅទៀតព្រោះការប្រកួត
ប្រជែងបាnនាំឲ្យថ្លៃធ្លាក់ចុះ។ការលក់ផលិតផលកើនឡើងជាលំដាប់ក្នុងដំណាក់កាលនេះ ដោយហេតុថាអតិថិជនថ្មីៗបានកើនឡើងចាប់អារម្មណ៏ចង់ប្រើប្រាស់ចង់សាកល្បងផលិតផលថ្មីនិង កំរិតនៃការទិញផលិតផលកើនឡើងក្នុងដំណាក់កាលនេះដោយសារពួកគេសាកល្បងហើយ
ពេញចិត្តផលិតផល។ ក្នុងដំណាក់កាលនេះគួរតែបង្កើនការចែកចាយផលិតផលឲ្យបានច្រើន
តាមដែលអាចធ្វើបានដូចជាជំរុញការលក់នៅតាមហាងលក់រាយ និងភ្នាក់ងារលក់ដ៏ទៃ។




Saturday, August 3, 2013

មេរៀនHTML


HTML
 មេរៀនទី ១    កាណែនាំអំពី HTML
I. អ្វីទៅជា HTML?
 HTML មកពីពាក្យថា Hypertext Markup Language។ គឺជាភាសារបស់ Internet ប្រើសម្រាប់ បង្កើតគេហទំព័រ(Website) ហើយធ្វើការបង្ហាញដោយ Web Browser ។
 II. HTML Code Editor
តើគេសរសេរភាសាCodeរបស់HTMLនៅលើកម្មវិធីEditorណាខ្លះ?ភាសាHTMLគេនិយមសរសេរនៅក្នុង CodeEditorដូចជាNotepad,WordPad,MsFrontPage,AdobeDreamweaver…។ ចំពោះសៀវភៅនេះយើងជ្រើសរើសយកកម្មវិធី  Adobe Dreamweaver
CS5 មកសរសេរ Code បន្ទាប់ពីសរសេរ Code HTML រួចរាល់ហើយគេត្រូងរក្សាវាទុក(saveហើយចំពោះការ save វិញ ចាំបាច់ត្រូងតែដាក់ Extensionអោយ file នោះនូវ *.html or *.htm (file_name.html) ។
ស្គាល់ពាក្យមួយចំនួនដួចជា

  • គេហទំព័រ(Homepage)គឺទំព័រដើមនៃWebsite។
  • Web pageគឺជាទំព័រpageនីមួយៗនៃWebsite។
  • Websiteគឺជាការប្រមូលផ្តុំនៃWeb pageជាច្រើនដែលមានទំនាក់ទំនងគ្នាទៅវិញទៅមក។
  • Rood directoryទីតាំងឬជាFilder របស់ឯកសារWeb page។
  • Domain nameជាឈ្មោះមួយឬអាស្រ័យដ្ឋានរបស់គេហទំពរ។
  • Sub Domain ជាឈ្មោះមួយបន្ទាត់ពីអាស្រ័ដ្ឋានមេដែលពឹងផ្អែកលើDomain nameរបស់Websiteណាមួយដើម្បីដំណើរការបាន។
របៀបរក្សាទុក




តើអ្វីទៅជាHTML HEADING?
 headingគឺសំដៅទៅលើអក្សរដែលគេបង្កើតវាជាចំណង់ជើងអត្ថបទណាមួយនៅក្នូងទំព័រ។ការដាក់ចំណង់ជើងអត្ថបទនៅលើHTMLគឺត្រូវប្រកាន់ភ្ជាប់នូវ<h1>រហូតដល់<h6>Tog។
  • ក្នុងការបើកh1ត្រូវបិទh1
ឧទាហណ៍
<h1>kampot</h1>ធំជាងគេបង្អស់
<h6>kampot</h6>តូចជាងគេបង្អស់
  • ហេតុអ្វីត្រូវប្រើHTML HEADING?
គឺដើម្បីអោយយើងដឹងថាវាជាចំណង់ជើងហើយវាងាយស្រួលដល់Search Engines(Google,Yahoo,Mozillafirefox,Google Chorme....)
បញ្ជាក់ការប្រើប្រាស់​HTMLheadingគឺដាក់បានតែចំណង់ជើងប៉ុនោះវាមិនអាចដាក់ជាអក្សរធំឬអក្សរទ្រេតបានទេ។