បន្ទាប់ពីសម្រាកមួយថ្ងៃដើម្បីចូលឆ្នាំថ្មី កម្មករ និងសហជីពដែលទាមទារប្រាក់ឈ្នួលអប្បបរមា ១៦០ដុល្លារ នៅព្រឹកថ្ងៃទី២ មករានេះ បានចេញមុខជាថ្មីមកបិទផ្លូវនៅមុខរោងចក្រមួយចំនួន នាជាយក្រុងភ្នំពេញ។ បាតុកម្មដោយការបិទផ្លូវជាតិសំខាន់ៗ បានឈានដល់ការប៉ះទង្គិចគ្នា និងរងការបង្ក្រាបដោយអាជ្ញាធរនៅកន្លែងកើតហេតុ។ ទោះបីជាយ៉ាងនេះក្តី មេដឹកនាំសហជីព ប្រកាសបន្តធ្វើបាតុកម្មបន្តទៀតរហូតទាល់តែ សំណើ ១៦០ដុល្លារបានទទួលជោគជ័យ។

លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ នៅព្រឹកថ្ងៃទី២ មករា នេះថា ការបិទផ្លូវតវ៉ារបស់កម្មករមិនមែនជារឿងថ្មីទេសម្រាប់សមត្ថកិច្ច។ ក្នុងសភាពការណ៍នេះ កងកម្លាំងរក្សាសណ្តាប់ធ្នាប់ និងក្រុមអន្តរាគមន៍បានត្រៀមជាស្រេច ដោយរង់ចាំតែបញ្ជាដើម្បីឆ្លើយតបរាល់ភាពចលាចល និងភាពតានតឹងដែលកើតចេញពីការបិទផ្លូវនេះ។
យ៉ាងហោចណាស់ តំណាងកម្មករ ៣នាក់ ត្រូវបានឃាត់ខ្លួន ក្នុងពេលប្រឈមមុខជាមួយកម្លាំងសមត្ថកិច្ច នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ហើយការតវ៉ារបស់កម្មករជាច្រើនកន្លែងទៀតកំពុងតែប្រឈមមុខដាក់គ្នាជាមួយនឹងសមត្ថកិច្ច នេះបើតាម លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតរបស់អង្គការលីកាដូ ប្រាប់អោយដឹង។ មន្ត្រីអង្គការលីកាដូ រូបនេះ យល់ថា ការបង្ក្រាបកម្មករដែលតវ៉ាមិនមែនជាជម្រើសដ៏ល្អទេ រូបភាពនេះជាការបំភិតបំភ័យគំរាមកំហែងដល់កម្មករទៅវិញទេ ការចរចា និងដាក់ដោយឡែកនូវរឿងនយោបាយ ទើបជាដំណោះស្រាយដ៏ឆ្លាតវៃ។
ទោះជាយ៉ាងណាក៏ដោយ ក៏មេដឹកនាំសហជីពទាំង៦នៅតែប្រកាសបន្តកូដកម្ម និងបាតុកម្មរហូតដល់ការទាមទារបានសម្រេច។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកនេះដែរ មេដឹកនាំសហជីពទាំង៦ រួមមាន លោកអាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C,CAWDU), លោកស្រី ម៉ម ញឹម ប្រធានសហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរកម្ពុជា (NIFTUC), លោក ប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីពចលនាកម្មករ (CUMW), លោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC), លោកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា (CATU) និងលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា (CCU) បានរក្សាជំហររួមគ្នាបន្តធ្វើបាតុកររហូតដល់ការទាមទារមានដំណោះស្រាយ៕

0 comments:
Post a Comment