ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក NSA ក៏បានលួចស៊ើបការអង្គការសហប្រជាជាតិ និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិផងដែរ។ នេះបើយោងតាមខ្លឹមសារឯកសារថ្មីៗមួយចំនួនទៀត ផ្តល់ដោយ Edward Snowden ដែលត្រូវបានសារព័ត៌មានប្រចាំសប្តាហ៍អាល្លឺម៉ង់ Der Spiegel យកមកចុះផ្សាយ កាលពីថ្ងៃអាទិត្យ២៥សីហា កន្លងទៅនេះ។
សហរដ្ឋអាមេរិក មិនមែនជាប្រទេសតែមួយ ដែលបានលួចស៊ើបការអង្គការសហប្រជាជាតិនោះទេ។ យោងតាមសារព័ត៌មានអាល្លឺម៉ង់ Der Spiegel ដដែលនេះ ភ្នាក់ងារសំងាត់ចិនជាច្រើនរូប ក៏បានលួចស៊ើបការសំងាត់ពីអង្គការសហប្រជាជាតិផងដែរ។ កាលពីឆ្នាំ២០១១ ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក មានការភ្ញាក់ផ្អើលដោយបានរកឃើញថា ចិនកំពុងតែលួចស៊ើបការអ.ស.បដោយសំងាត់។
ព័ត៌មានទាក់ទងប្រព័ន្ធស៊ើបការទាំងអស់នេះ គឺទទួលបានតាមរយៈឯកសារថ្មីៗ ដែលផ្តល់ដោយអ្នកទំលាយប្រព័ន្ធស៊ើបការសំងាត់អាមេរិកដ៏ល្បីល្បាញ គឺ Edward Snowden។ គួររំលឹកថា Snowden ធ្លាប់បំរើការអោយទីភ្នាក់ងារសន្តិសុខជាតិអាមេរិក NSA និងទីភ្នាក់ងារសេអ៊ីអា។
កាលពីថ្ងៃពុធសប្តាហ៍មុន រដ្ឋាភិបាលអាមេរិក បានទទួលស្គាល់ថា ចន្លោះពីឆ្នាំ២០០៨ ដល់ឆ្នាំ ២០១១ ទីភ្នាក់ងារNSA បានរំលោភបំពានច្បាប់ ដោយបានលួចស៊ើបការខ្លឹមសារនៃសារអេឡិចត្រូនិករបស់ប្រជាជនអាមេរិកាំង ដែលគ្មានជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្មទាល់តែសោះនោះ៕

0 comments:
Post a Comment