Facebook
Koh Trol
ចូលចិត្ត
ចូលចិត្ត
You like this.
អ្នក និង 57 ដទៃ ចូលចិត្ត Koh Trol57 នាក់ ចូលចិត្ត Koh Trol
  • Lichhea Pien
  • នួន សាយ័ណ្ហ
  • Bunthorn Try
  • Happy Vandy
  • Ly Bunlen
  • Nak Needyou
  • Socheat NG
  • Yorng Vuthy
  • Nob Sreyneth
  • Sela Khoem
  • Alex Lewis Max
  • Tola Norng
  • Rath Ken
  • Thy Bunrith
  • Phan Sarith
  • Borng Yu
  • Kork Kreang
  • Thealai Path
  • Sovanpisey Sao
  • Pheaven Ky
  • នី អូន

ភ្នំពេញ ៖ បុរសម្នាក់ ដែលគេមិនទាន់ ស្គាល់អត្តសញ្ញាណ ត្រូវបានសមត្ថកិច្ច អះអាង ថា បានបើកម៉ូតូ ទៅបុករបាំងចែកទ្រូងផ្លូវ បណ្តាលឲ្យដួលម៉ូតូ

ដូចម្ដេចដែលហៅថាទីផ្សារ?

រីករាយ​នឹង​បទពិសោធន៍​ថ្មី​នៃ​វាយ​អត្ថបទ​លើ​ IPad Mini ​ជាមួយ​ Logitech Ultrathin Keyboard

របៀបនៃការចុះឈ្មោះ និង ដាក់ Static Website ក្នុង Free Web Hosting Area ៖

លក្ខណៈ​ពិសេស i5 Zophone និង​ជាក់លាក់

Wednesday, March 12, 2014

រថយន្តស៊ីលីកា បុកម៉ូតូពីរគ្រឿង បណ្តាលឲ្យ បុរសម្នាក់ រងរបួសធ្ងន់ និងម្នាក់ទៀត រងរបួសស្រាល

ភ្នំពេញ៖ បុរសម្នាក់ ត្រូវរងរបួសធ្ងន់ ខណៈដែល រូបគេជិះម៉ូតូ សង់សេ១២៥ មួយគ្រឿង ហើយត្រូវ រថយន្ត ស៊ីលីកាបុក ពីក្រោយពេញទំហឹង  ហើយរថយន្ត បានព្យាយាមបើក រត់គេចបានប្រមាណ ជាង ៥០០ម៉ែត្រ ក៏បានជ្រុលល្បឿនបុកចំពីក្រោយម៉ូតូវីវ៉ាមួយគ្រឿងទៀតពេញទំហឹងបណ្តាលឲ្យរងរបួស ស្រាល ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ២៣និង០០នាទីយប់ថ្ងៃទី១៣ មីនា ឆ្នាំ២០១៤ ស្ថិត តាម បណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុន ពេលកើតហេតុគេសង្គេត ឃើញបុរស រងគ្រោះខាងលើ ជិះម៉ូតូមួយគ្រឿង ម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង 1C-8670 ជិះធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាង លើស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកស៊ីលីកា ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2N- 7700 បើកបរដោយបុសរម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ បើកស្របគ្នាជាមួយម៉ូតូ បានជ្រុលល្បឿនបុក ចំពីក្រោយម៉ូតូពេញទំហឹងបណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូដួលបោកផ្ទប់ទៅនឹងថ្នល់រងរបួសធ្ងន់ធ្ងរត្រូវ បញ្ចូននៅមន្ទីរពេទ្យភ្លាមៗ រីឯរថយន្តក្រោយពីកើតបានដឹងថាខ្លួនបានបុកគេហើយ បានព្យាយាមបើក រត់គេចខ្លួនបានប្រមាណជាង៥០០ម៉ែត្រក៏បានបុកពីក្រោយម៉ូតូមួយគ្រឿងទៀតម៉ាកវីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខ យ3654 ភព1 បើកបរដោយបុរសម្នាក់ ពេញទំហឹងបណ្តាលម៉ូតូរងការខូចខាតអស់មួយ ចំហៀង រីឯម្ចាស់ម៉ូតូត្រូវរងរបួសស្រាល។  រីឯរថយន្តត្រូវបានបែកកង់ខាងមុខផ្នែកខាងស្តាំ បន្តដំណើរ ទៅមុខលែងរួច។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញ បានចុះអន្តរាគមន៍ វាស់វែងដកហូត យក ម៉ូតូជនរងគ្រោះ និងរថយន្តបង្កទៅរក្សា ទុកនៅអធិការដ្ឋាន នគរខណ្ឌចំការមន រងចាំដោះស្រាយនា ពេលក្រោយ។
សូមបញ្ជាក់ផងដែរថា ក្នុងហេតុការណ៍ខាងលើនេះ គឺបង្កឡើងដោយសារ ម្ចាស់រថយន្តស៊ីលីកា ខាងលើ បើកបរស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ មិនគោរពច្បាប់ចរាចរណ៍ និងខ្វះការប្រុងប្រយ័ត្នខ្ពស់ ទើបបង្ក ឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃដូចនេះ៕
សូមស្វាគមន៏ការមកកាន់គេហទំព័រយើងខ្ញុំ