ស្ថានភាពបាតុកម្មអហិង្សាទាមទារប្រាក់ឈ្នួល ១៦០ដុល្លាររបស់កម្មករ និងសហជីព បានកើនកំដៅកាន់តែខ្លាំង នៅព្រឹកថ្ងៃទី៣ មករានេះ។ មានមនុស្សស្លាប់ និងរបួសជាច្រើនដោយសារការប៉ះទង្គិចគ្នារវាងបាតុករ និងប៉ូលិស ខណៈបាតុកម្មមាននៅច្រើនកន្លែង រួមទាំងតាមបណ្តាខេត្តមួយចំនួនកំពុងបន្ត។ បាតុករនៅបន្តប្រឈមមុខជាមួយនឹងសមត្ថកិច្ចបើទោះបីជារងការបង្ក្រាបយ៉ាងចាស់ដៃ។

ប្រធានក្រុមស៊ើបអង្កេត របស់អង្គការសិទ្ធិមនុស្ស អាដហុក លោក ចាន់ ស៉ាវេត ដែលកំពុងតែនៅក្នុងហេតុការណ៍ បានឃើញផ្ទាល់ភ្នែកនូវការចាប់ខ្លូនបាតុករដាក់ឡានចំនួន ៧នាក់ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា ការប្រមុខដាក់គ្នារវាងបាតុករ និងអាជ្ញាធរ មុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវេងស្រេង នៅតែតានតឹងនៅឡើយ គិតត្រឹមវេលារសៀលថ្ងៃទី ៣មករានេះ ដោយបាតុករបន្តចេញមកស្រែក ដុតកង់ឡាន និងគប់ដុំថ្ម ដាក់សមត្ថកិច្ច។ សមត្ថកិច្ចបានបញ្ជាក់ប្រាប់មន្ត្រីស៊ើបអង្កេតរូបនេះថា អ្នកស្លាប់អាចកើនដល់ ៤នាក់ ១០នាក់ រងរបួស ហើយមានការចាប់ខ្លួនប្រមាណ ២០នាក់។ ទីកន្លែងជុំវិញបរិវេណកើតហេតុត្រូវបានបិទផ្លូវ មិនអោយចរាចរចេញចូល។
នៅព្រឹកនេះ បាតុកម្មអហិង្សាលើផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ២ នៅតែមានការតវ៉ាបិទផ្លូវដដែល ទោះបីមានការប្រឈមមុខដាក់គ្នាជាមួយនឹងប៉ូលិស នេះបើតាម លោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា។ មេដឹកនាំសហជីពសេរីកម្មកររូបនេះ បានបន្តថា កម្មករត្រូវបានណែនាំអោយបាតុកម្មដោយសន្តិវិធី និងកម្មករភាគច្រើនត្រូវត្រឡប់ទៅផ្ទះវិញ យ៉ាងយូរបំផុតត្រឹមម៉ោង៤ល្ងាច។
តំណាងសហជីពទាំង៦ បានបង្ហាញភាពស្រពិចស្រពិលក្នុងការកំណត់អត្តសញ្ញាណរបស់ក្រុមអុកឡុកនៅតាមរោងចក្រ និងបាតុករហិង្សានៅ កំណាត់ផ្លូវវេងស្រេង ដោយបកស្រាយត្រឹមថា បាតុកម្មរបស់សហជីព និងកម្មករ គឺជាការសម្តែងមតិអហិង្សាមិនពេញចិត្តនឹងប្រាក់បៀរវត្សរតិចតួច ដែលកើតពីសុឆន្ទៈរបស់កម្មករខ្លួនឯង មិនមែនដើម្បីតែប្រយោជន៍របស់សហជីពទាំង៦ទេ។
តាមប្រភពព័ត៌មានពី គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគម ការពារសិទ្ធិមនុស្សកម្ពុជា តាមបណ្តោយផ្លូវវេងស្រេង រាជធានីភ្នំពេញ កងកំលាំងប៉ូលិស និងកងរាជអាវុធហត្ថបានចាប់ផ្តើមចូលឆេកឆេរតាមផ្ទះប្រជាពលរដ្ឋហើយ។ បណ្តាញផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ពីការបន្តកូដកម្មរបស់កម្មករ នៅរោងចក្រផលិតស្បែកជើង ជីហួយ បណ្តោយផ្លូវជាតិលេខ៦ ស្រុកជើងព្រៃ ខេត្តកំពង់ចាម តាមបណ្តោយផ្លូវជាតិលេខ២ ត្រង់សង្កាត់ចាក់អង្រែក្រោម មុខរោងចក្រ MV សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កម្មកររោងចក្រ ដោយបញ្ជាក់ពីចំនួនកម្មកររាប់ពាន់នាក់ បន្តធ្វើបាតុកម្ម និងកូដកម្ម៕

សេចក្តីរាយការណ៍ របស់ ស្រី សុភ័ក្រ្ត
0 comments:
Post a Comment