Facebook
Koh Trol
ចូលចិត្ត
ចូលចិត្ត
You like this.
អ្នក និង 57 ដទៃ ចូលចិត្ត Koh Trol57 នាក់ ចូលចិត្ត Koh Trol
  • Lichhea Pien
  • នួន សាយ័ណ្ហ
  • Bunthorn Try
  • Happy Vandy
  • Ly Bunlen
  • Nak Needyou
  • Socheat NG
  • Yorng Vuthy
  • Nob Sreyneth
  • Sela Khoem
  • Alex Lewis Max
  • Tola Norng
  • Rath Ken
  • Thy Bunrith
  • Phan Sarith
  • Borng Yu
  • Kork Kreang
  • Thealai Path
  • Sovanpisey Sao
  • Pheaven Ky
  • នី អូន

Monday, January 13, 2014

មន្រ្តីធំៗ​ ខេត្តតាកែវខ្លះ កំពុងតែភ័យខ្លួន ក្រោយពេល ដែលមន្រ្តី អង្គភាព ប្រឆាំងអំពើពុករលួយ​ ចុះចាប់មន្រ្តីម្នាក់

តាកែវ៖ បន្ទាប់ពី មន្រ្តីអង្គភាព ប្រឆាំងអំពើពុករលួយ បានចុះចាប់ប្រធានមជ្ឈមណ្ឌល បណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវ ពាក់ ព័ន្ធទៅ និងសំណុំរឿងពុករលួយដ៏រសើបមួយ កាលពីចុងសប្ដាហ៍កន្លងទៅៗថ្មីៗនេះ ដែលការចុះចាប់ខ្លួននេះ បង្កឲ្យមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសក្រុមមន្រ្តីខិលខូចមួយចំនួន នៅក្នុងខេត្តតាកែវ កំពុងតែនាំគ្នាភ័យ ព្រួយ ព្រោះអង្គភាពប្រឆាំងអំពើពុករលួយ អាចនិងស៊ើបអង្កេតមន្រ្តី មួយចំនួនបន្តទៀត។
យោងតាម ប្រភពពីមន្រ្តីនៅមជ្ឈមណ្ឌល បណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវ បានប្រាប់ឲ្យដឹងថា ការចុះចាប់លោកស្រី សុខ រ៉ានី ដែលមានវ័យ ៥៨ឆ្នាំ និងមានតួនាទី ជាប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាល វិជ្ជាជីវៈ និងមានតួនាទីមួយទៀត ជា អនុប្រធាន មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវ គឺដោយសារតែពាក់ព័ន្ធ ទៅនិងការប្រព្រឹត្តអំពើពុករលួយ ចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ឆ្នាំ២០១៣នេះ ដែលមានទំហំទឹកប្រាក់ប្រមាណ ជាង៣០ម៉ឺនដុល្លារអាម៉េរិក។
មន្រ្តីដដែលនោះបានបន្តថា ក្នុងការចុះចាប់លោកស្រី សុខ រ៉ានី នៅក្នុងមជ្ឈមណ្ឌល ពីសំណាក់មន្រ្តីអង្គភាព ប្រឆាំងអំពើ ពុករលួយ ដោយសហការជាមួយតុលាការខេត្តតាកែវនោះ មន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយ រិបអូសវត្ថុតាងបានមួយចំនួន រួមមានប្រាក់២ម៉ឺនដុល្លារ ប្រាក់រៀល៨១លានរៀល ទូរស័ព្ទពីរគ្រឿង ហើយក្រោយចាប់ខ្លួនភ្លាម លោកស្រីត្រូវបានបញ្ជូន ទៅ កាន់អង្គភាពប្រឆាំងអំពើពុករលួយ នៅរាជធានីភ្នំពេញ ដើម្បីសួនាំ និងមួយថ្ងៃក្រោមមក លោកស្រីត្រូវបានបញ្ជូនមកឃុំខ្លួន នៅពន្ធនាគារខេត្តតាកែវវិញ ដោយចោទប្រកាន់ពីបទ «កឹបកេងប្រយោជន៍ដោយខុសច្បាប់» ដោយសំណុំរឿងមួយនេះ ស្ថិត ក្នុងកណ្ដាប់ដៃ លោកព្រះរាជអាជ្ញារង ទិន សុចិត្រា និងចៅក្រមស៊ើបសួរ លោកស្រី អ៊ិត រ៉េតគន្ធា។
បើតាមប្រភព ពីមន្រ្តីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវ ការងារកន្លងមក នៅក្នុងមជ្ឈមណ្ឌល គឺមិនមានការចុះ សម្រុងគ្នានោះទេ ពោលគឺរាល់កិច្ចការទាំងអស់ ស្ថិតក្នុងកណ្ដាប់ដៃរបស់លោកស្រី សុខ រ៉ានី តែម្នាក់ប៉ុណ្ណោះ ដោយឡែក អនុប្រធានមជ្ឈមណ្ឌលមួយចំនួន ត្រូវបានគេយកទៅគ្រវែងចោលនៅគៀនជញ្ជាំង ហើយរឿងដែលបែកធ្លាយនោះ អាចមក ការបំប៉ោងតួលេខគ្រូ និងបំប៉ោងប្រាក់ខែ របស់មន្រ្តីនៅក្នុងមជ្ឈមណ្ឌលនេះ។
យោងតាមមាត់ចាបមាត់ព្រាប បានលួចបង្ហើបប្រាប់ដើមអម្ពិលថា ការចុះមកចាប់ខ្លួន មន្រ្តីខេត្តតាកែវ ពីសំណាក់អង្គភាព ប្រឆាំងអំពើពុករលួយនៅពេលនេះ បានធ្វើឲ្យពួកមន្រ្តីថ្នាក់ឡូសមួយចំនួន ភិតភ័យយ៉ាងខ្លាំង ព្រោះកន្លងមក មិនដែលបញ្ហាអ្វី នោះទេ បើទោះបីជាពួកគេ ធ្វើការងារដោយជិះសេះលែងដៃ និងប្រព្រឹត្តអំពើពុករលួយដល់ឆ្អឹង យ៉ាងណាក៏ដោយ ព្រោះពួក គេខ្លះអាងខ្នងបង្អែកយ៉ាងរឹងមាំនៅពីក្រោយ តែពេលនេះកណ្ដាប់ដៃ របស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលមានលោក ឱម យិនទៀង ជាប្រមុខនោះ បានធ្វើឲ្យពួកមន្រ្តីទាំងនោះ នាំគ្នាភ័យបុកពោះគ្រប់គ្នាៗ។
បើតាមមន្រ្តីម្នាក់បានប្រាប់ឲ្យដឹងថា មន្រ្តីខេត្តតាកែវចំនួន៦នាក់ផ្សេងទៀត ដែលអង្គភាពប្រឆាំងអំពើពុករលួយ កំពុងតែធ្វើការស៊ើបអង្កេតរឿងពុករលួយ ដែលមន្រ្តីទាំងអស់នោះ ក៏មានមន្រ្តីចូលនិវត្តន៍ផងដែរ...៕
ដោយ​ ៖ ដើមអម្ពិល

0 comments:

Post a Comment