ខេត្តសៀមរាប ៖ សមត្ថកិច្ចមូលដ្ឋានសង្កាត់ស្រងែបានឱ្យដឹងថា មនុស្ស២នាក់ជាអតីតប្តីប្រពន្ធនឹងគ្នាបានស្លាប់ក្នុងអណ្តាតភ្លើង ចំណែកកូនប្រុស-ស្រី២នាក់រងរបួសស្រាលនៅក្នុងអំពើហិង្សាក្នុងគ្រួសារមួយ ។ អំពើហិង្សានេះបានផ្ទុះឡើងកាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី៤ កុម្ភៈ ក្នុងក្រុមទី៨ ភូមិកសិកម្ម សង្កាត់ស្រងែ ជាយក្រុងសៀមរាប ខណៈបុរសជាអតីតប្តីបានបរាជ័យទៅនឹងសំណើសុំជួបជុំប្រពន្ធកូនវិញ ក៏រៀបចំគម្រោងការគំរាមស្ត្រីជាប្រពន្ធ ដោយទិញប្រេងសាំងចាក់នៅជុំវិញផ្ទះឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅធ្វើឱ្យអតីតប្តីប្រពន្ធទាំង២នាក់ត្រូវស្លាប់ក្នុងភ្លើង...