ជាដំបូងខ្ញុំសូមណែនាំខ្លួនជាមុនសិន
នាងខ្ញុំឈ្មោះSAM SREY LIN(សំ ស្រី លីន) ភេទ ស្រី មានស្រុកកំណើតនៅភូមិ ព្រៃចេក ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។គ្រួសាររបស់ខ្ញុំមានសមាជិក៥នាក់ក្នុងនោះមានឪពុកម្ដាយហើយនិងបងប្អូនខ្ញុំ៣នាក់ទៀត។ឪពុកម្ដាយរបស់ខ្ញុំគាត់ជាកសិករហើយបងប្អូនខ្ញុំមានស្រី២ប្រុស១ក្នុងចំនោមកូនទាំង៣នាក់ខ្ញុំជាកូនទី២ហើយបានបញ្ចប់ការសិក្សាថ្នាក់ទី១២នៅវិទ្យាល័យទូកមាសឆ្នាំសិក្សា២០១២ដល់២០១៣។
ចំណែកបងស្រីក៏បានបញ្ចប់ការសិក្សាក្នុងឆ្នាំជាមួយគ្នាផងដែរ រីឯប្អូនប្រុសពៅសព្វថ្ងៃទើបតែរៀនថ្នាក់ទី១១ប៉ុនោះ។ហើយមកដល់សព្វថ្ងៃនេះខ្ញុំបានបន្តការសិក្សានៅសាលាបច្ចេកទេស ដុន បូស្កូកែប ផ្នែកពត័មានវិទ្យាឆ្នាំទី២ជំនាន់ទី២នៃសាលាហើយជំនាន់ទី១នៃផ្នែកពតមានវិទ្យា។ភាពខុសគ្នាមុនពេលមកដល់និងការចូលដល់អ្វីដែលខ្ញុំទទួលបានពីសាលាសព្វថ្ងៃរូមមានដូចជា
- កាលពីមុនខ្ញុំមិនស្គាល់អ្វីទៅជាCOMPUTER
- ចំពោះភាសាENGLISHខ្ញុំចេះអានសរសេរច្រើនជាងមុន
- បានស្គាល់មនុស្សដែលមកពីទីកន្លែងខុសគ្នាជាច្រើនហើយបានបោះបង់និងទទួលយកនូងបទពិសោធន៍ថ្មីៗពីមិត្តភក្រ័និងគ្រូជាច្រើននិងអ្វីដែលគួរអោយចាប់អារម្មណ៏ជាងនេះទៅទៀតនោះគឺ
កាលខ្ញុំមកដល់ទីនេះដំបូង
សាលានេះទើបតែសាងសង់បានអាគារអង្គបុរីដែលមានកំពស់៣ជាន់ កញ្ចុះ២ ផ្ទះសាឡេសៀន ផ្ទះពុករស់ អាគារកាត់ដេរ កាហ្វេអិនធើណេតព្រៃធំ និងសាលាផ្នែកសណ្ឋាគា ក្រោយមកទៀតសាលាបានសាងសង់ផ្លូវប្រមាណ១០០០ម៉ែតនិងបានជួសជុលផ្ទះបាយសាជាថ្មីនិងរៀបចំផ្ទះលោកពុករស់ ហើយបានកសាងអាគារ៥ជាន់៣ជាន់សំរាប់គ្រួស្រីនៅសល់២ជាន់ទៀត១ជាន់សំរាប់គ្រួលំហែរកាយ១ជាន់ទៀតសំរាប់អាងស្តុំទឹក ។
ចំពោះផ្នែកព័ត៌មានវិទ្យាវិញទើបតែកើតក្រោយនោះទេកាលដើមឡើយគឺជាផ្នែក COMPUTER&ENGLISH ដែលរៀនរយះពេលខ្លីត្រឹមតែ៦ខែប៉ុនោះហើយក្រោយមកទៀតក៏ក្លាយជាផ្នែកព័ត៌មានវិទ្យានេះតែម្តងងទៅក្នុងឆ្នាំសិក្សា២០១៣ ២០១៤សាលាបានទទួលសិស្សបន្ថែម២០០នាក់ទៀតដើម្បីរៀនបន្ត។
0 comments:
Post a Comment