ប្រទេសចិនជាប្រទេសមួយដែលកាន់របបកុម្មុយនិស្ត ហើយប្រជាជនទាំងអស់មិនមានសិទ្ធទូលំទូលាយក្នុងការធ្វើអ្វីដែលគេចង់ធ្វើនោះទេ។ អាជ្ញាធរចិនបានហាមប្រាមប្រជាពលរដ្ឋរបស់ខ្លួន មិនឱ្យប្រើបណ្ដាញសង្គមខាងក្រៅនោះទេ ដោយសារតែប្រទេសមួយនេះក៏ស្ថិតនៅក្នុងក្រុម S.I.C.K ផងដែរ (Syria(S), Iran(I), China(C) and North Korea(K) )។
ឯកអគ្គរដ្ឋទូតវ័យ ៦០ឆ្នាំរូបនេះក៏ធ្លាប់ទូតរបស់ចិនប្រចាំនៅប្រទេសជប៉ុន ក្នុងកំឡុងឆ្នាំ ២០០៧-២០០៩ ផងដែរ។ លោក Cui បានប្រាប់នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Chinese press ថារឿងដំបូងដែលលោកនឹងត្រូវធ្វើក្នុងកំឡុងពេលដែលលោកត្រូវឈរជើងនៅអាមេរិកនោះ គឺត្រូវធ្វើឱ្យសហរដ្ឋអាមេរិកស្គាល់គាត់ ហើយ Facebook គឺជាបណ្ដាញសង្គមដែលលោកនឹងជ្រើសរើសដើម្បីធ្វើទំនាក់ទំនងបន្ថែមជាមួយអាមេរិក។
នៅពេលនេះ រដ្ឋាភិបាលចិនបានប្រកាសប្រាប់ប្រជាពលរដ្ឋរបស់គេថា អាជ្ញាធរពេញសិទ្ធរបស់គេត្រូវបានអនុញ្ញាតឱ្យប្រើ Facebook ហើយ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋធម្មតាមិនត្រូវបានអនុញ្ញាតឱ្យប្រើនោះទេ៕
រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីវិទ្យាសាស្រ្តកុំព្យូទ័រ
0 comments:
Post a Comment