កម្លាំង អ.ហ ស្រុកស្ទោង ចាប់រថយន្ដ ដឹកគ្រញូង ៤១ដុំ
កំពង់ធំ ៖ កម្លាំងកងរាជអាវុធហត្ថ ស្រុកស្ទោង ខេត្ដកំពង់ធំ បានស្ទាក់ចាប់ រថយន្ដកាមរី ១គ្រឿង ដែលបន្លំដឹកឈើ គ្រញូងកាលពីវេលាម៉ោង ១១ និង៣០នាទី ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១៣ ស្ថិតនៅ ចំណុចភូមិប្រដិត ឃុំសំព្រោជ ស្រុកស្ទោង ខេត្ដកំពង់ធំ ។
មេបញ្ជាការអាវុធហត្ថ ស្រុកស្ទោង ខេត្ដកំពង់ធំ លោកវរសេនីយ៍ត្រី ឃុន ប៊ុនហូ បានថ្លែងឱ្យដឹងថា នៅវេលាម៉ោង កើតហេតុខាងលើនេះ ក្រោយពីទទួលបាន ព័ត៌មានសម្ងាត់រួចមក នៃការដឹកជញ្ជូនឈើគ្រញូង ឆ្លងកាត់ទឹកដីស្រុកស្ទោងលោកបាន ដឹកនាំកម្លាំង ចុះទៅស្ទាក់ចាប់បានរថយន្ដ ១គ្រឿង ម៉ាក កាមរីស៊េរី ៩៤ ពណ៌សំបក ឪឡឹកពាក់ស្លាកលេខភ្នំពេញ២សេ ៦៣១៤ ដែលបន្លំដឹកឈើគ្រញូង ។
មេបញ្ជាការអាវុធហត្ថរូបនេះបាន បញ្ជាក់ថា ក្រោយឃាត់រថយន្ដបានហើយ កម្លាំងសមត្ថកិច្ចរបស់លោក បានរកឃើញ ឈើគ្រញូង ចំនួន ៤១ដុំ ស្មើនឹង ២០៣គីឡូ ក្រាម ។ យ៉ាងណាក៏ដោយ អ្នកបើករថយន្ដ បានដកសោរបើកទ្វារ រត់គេចខ្លួនដោយ សុវត្ថិភាព នៅពេលឃើញកម្លាំងសមត្ថកិច្ច ទៅដល់ ។
បើតាមមេបញាការ អាវុធហត្ថស្រុក ស្ទោងបានបញ្ជាក់ថា ទាំងរថយន្ដ និងឈើ ត្រូវបានប្រគល់ជូនរដ្ឋបាលព្រៃឈើស្ទោង ដើម្បីចាត់ការតាមនីតិវិធី ៕
Friday, 20 December 2013 17:33 ដោយ ៖ ដើមអម្ពិល ID-015
0 comments:
Post a Comment