Facebook
Koh Trol
ចូលចិត្ត
ចូលចិត្ត
You like this.
អ្នក និង 57 ដទៃ ចូលចិត្ត Koh Trol57 នាក់ ចូលចិត្ត Koh Trol
  • Lichhea Pien
  • នួន សាយ័ណ្ហ
  • Bunthorn Try
  • Happy Vandy
  • Ly Bunlen
  • Nak Needyou
  • Socheat NG
  • Yorng Vuthy
  • Nob Sreyneth
  • Sela Khoem
  • Alex Lewis Max
  • Tola Norng
  • Rath Ken
  • Thy Bunrith
  • Phan Sarith
  • Borng Yu
  • Kork Kreang
  • Thealai Path
  • Sovanpisey Sao
  • Pheaven Ky
  • នី អូន

Thursday, December 19, 2013

ជនពិការកម្ពុជាអំពាវនាវដល់រាជរដ្ជាភិបាលអោយជួយជនពិការទៅតាមផែនការ

ភ្នំពេញៈ ក្រុមអង្កការសង្គមស៊ីវិល តំណាងឱ្យជនពិការកម្ពុជា បានអំពាវនាវ ទៅដល់រាជរដ្ឋាភិបាល ឱ្យជួយ ដាក់បញ្ចូល ជនពិការកម្ពុជា ដែលងាយរងគ្រោះ ទៅក្នុងផែនការ វិនិយោគឃុំ/សង្កាត់  និង ការអភិវឌ្ឍន៍ មូលដ្ឋានផង ដើម្បីធ្វើយ៉ាងណា ជួយឱ្យជីវភាពពួកគាត់ កាន់តែប្រសើរឡើង។
លោក ងិន សៅរ័ត្ន ប្រធានអង្គការជនពិការកម្ពុជា បានមានប្រសាសន៍ថា ជនពិការកម្ពុជាសព្វថ្ងៃ នៅតែប្រឈមនឹងបញ្ហាជាច្រើន ទាំងបាត់បង់ ឱកាសផ្សេងៗ និងភាពក្រីក្ររួមរឹត ដែលទាមទារឱ្យមានការ យកចិត្តទុកដាក់ខ្ពស់ ពីសំណាក់អ្នកតាក់តែង គោលនយោបាយទាំងថ្នាក់លើ និង ថ្នាក់មូលដ្ឋាន ។
លោកបានមានប្រសាសន៍ ដោយអំពាវនាវថា “ក្នុងនាមអង្គការ ជនពិការកម្ពុជា សូមអំពាវនាវ ឱ្យរដ្ឋាភិបាល មានកញ្ចប់ថវិកាពិតប្រាកដ ក្នុងការជួយជនពិការ ដោយសារតែ យើងយល់ឃើញថា អ្នកដែលក្រីក្រជាងគេបំផុត គឺជាជនពិការ ដោយសារតែគាត់ក្រហើយ ពិការកាយទៀត គាត់បាត់បង់ កាយសម្បទាណាមួយទៀត ។ អញ្ចឹងមានន័យថា ការបាត់បង់កាយសម្បទា បូករួមនឹងឧបសគ្គ បូកនឹងគ្មានថវិកា វានឹងធ្វើឱ្យ ជនពិការទាំងនោះ ក្រកាន់តែខ្លាំងឡើងៗ” ។
លោកបានបន្ថែមថា “យើងចង់ឱ្យអ្នកតាក់តែង គោលនយោបាយទាំងអស់នោះ មានអារម្មណ៍ថា បញ្ហាពិការភាព ជាបញ្ហាអន្តរវិស័យ ។ អញ្ចឹង បើសិនជាករណី បញ្ហាអន្តរវិស័យ ត្រូវតែបញ្ចូលជនពិការ ហើយត្រូវតែ មានថវិកាពិតប្រាកដ” ។
បើតាមលោក ងិន សៅរ័ត្ន ការបញ្ចូលជនពិការកម្ពុជា ទៅក្នុងការអភិវឌ្ឍន៍ឃុំសង្កាត់ នៅមានកម្រិតតិចតួចនៅឡើយ ហើយការផ្តល់ ថវិកាសម្រាប់ជនពិការ ក៏មិនមានលក្ខណៈច្បាស់លាស់ នៅឡើយដែរ ។លោកថា បើសិនជា មិនបញ្ចូលជនពិការ ទៅក្នុងផែនការវិនិយោគឃុំទេ ផែនការវិនិយោគឃុំ មិនអាចសម្រេចបានឡើយ ហើយភាពក្រីក្រ នឹងមានកាន់តែច្រើនឡើង។
គួរបញ្ជាក់ថា បើតាមការអះអាង របស់តំណាងជនពិការរូបនេះ តួលេខរបស់ WORLD BANK បានរកឃើញថា ជនពិការកម្ពុជា បច្ចុប្បន្ន មានប្រមាណ ១០-១៥ភាគ ហើយថា តាមក្រសួងសង្គមកិច្ច  បានរកឃើញ ត្រឹមតែ ១.៤ភាគរយ ៕
Thursday, 19 December 2013 18:07 ដោយៈដើមអម្ពិល ID:037

0 comments:

Post a Comment