បន្ទាយមានជ័យ៖ គ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូបុកម៉ូតូ របួសធ្ងន់ស្រាល៤នាក់ កាលពីវេលាម៉ោង៩ និង៣០ នាទី ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៣នេះ នៅលើកំណាត់ផ្លូវជាតិ លេខ៥ ភូមិដីឡូត៍ សង្កាត់ ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
នគរបាលចរាចរណ៍នៅចំណុចកើតហេតុ បានឲ្យដឹងថាជនរងគ្រោះ ទាំងនោះរួមមាន ១.ឈ្មោះ ខេង ខៃ ភេទ ប្រុស អាយុ ២១ ឆ្នាំ រងរបួសជាទំងន់ ឈាមស្រោចពេញខ្លួន ២. ឈ្មោះ ជាង នី ភេទ ប្រុស អាយុ ២១ ឆ្នាំ រងរបួសជាទំងន់ អ្នកទាំងពីររស់នៅភូមិ IIផ្សារថ្មី សង្កាត់ កំពង់ស្វាយ ក្រង សិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ ៣. ឈ្មោះ វឌ្ឍនះ ភេទ ប្រុស អាយុ ២៣ ឆ្នាំ រស់នៅខេត្ត បាត់ដំបង អ្នកទាំងបីនេះជាកម្មករធ្វើផ្លូវជាតិ៧មករា។ចំណែកអ្នកដែលត្រូវ គេបុកមានឈ្មោះ នួន សុនស្រី ភេទស្រី អាយុ៥៣ឆ្នាំ សព្វថ្ងៃរស់នៅភូមិទឹកថ្លា សង្កាត់ ទឹកថ្លា ក្រុងសិរីសោភ័ណ ស្រ្តីនោះជិះម៉ូតូសេ១២៥ ស៊េរីឆ្នាំ ២០០៥ ពណ៌ខ្មៅ ពាកផ្លាកលេខ បន្ទាយមានជ័យ 1B-6861 ។
អធិការនគរបាលក្រុងសិរីសោភ័ណ លោក ស៊ីវ សុជាតិ បានឲ្យដឹងថា មុនពេលកើត ហេតុយុវជនរងគ្រោះ បីនាក់ បានជិះម៉ូតូមួយគ្រឿង ក្នុងទិសដៅពីលិចទៅកើត យ៉ាងលឿនដូចហោះ ហើយបានទៅបុក ម៉ូតូស្រី្តម្នាក់ឈ្មោះ នួន សុនស្រី ដែលកំពុងជិះនៅខាងឆ្វេងដៃពេញទំហឹង បណ្តាលឲ្យប៊ើងជាង៥ម៉ែត្រ ក្នុងនោះ ធ្វើឲ្យពួកគេទាំង៤នាក់ របួសសន្លប់ដេកស្តូកស្តឹងពេញផ្លូវ ។
បច្ចុប្បន្នជនរងគ្រោះប្រុស ស្រីទាំង៤នាក់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយឡែក ម៉ូតូទាំង២គ្រឿង ត្រូវបាននគរបាលនាំយក ទៅរក្សាទុកដើម្បីដោះស្រាយ តាមចផ្លូវច្បាប់។
Thursday, 19 December 2013 17:50 ដោយ៖ ដើមអម្ពិល-ID-067
0 comments:
Post a Comment