Facebook
Koh Trol
ចូលចិត្ត
ចូលចិត្ត
You like this.
អ្នក និង 57 ដទៃ ចូលចិត្ត Koh Trol57 នាក់ ចូលចិត្ត Koh Trol
  • Lichhea Pien
  • នួន សាយ័ណ្ហ
  • Bunthorn Try
  • Happy Vandy
  • Ly Bunlen
  • Nak Needyou
  • Socheat NG
  • Yorng Vuthy
  • Nob Sreyneth
  • Sela Khoem
  • Alex Lewis Max
  • Tola Norng
  • Rath Ken
  • Thy Bunrith
  • Phan Sarith
  • Borng Yu
  • Kork Kreang
  • Thealai Path
  • Sovanpisey Sao
  • Pheaven Ky
  • នី អូន

Saturday, December 21, 2013

ថៃ៖ ស៊ូថេប ថងស៊ូបាន ទទួលប្រាក់ រាប់លានបាត ពីក្រុមបាតុករ

បាងកកប៉ុស្ដិ៍៖ នៅថ្ងៃទី ២១ ធ្នូនេះ សារព័ត៌មានបាងកកប៉ុស្ដិ៍ បានចេញផ្សាយឲ្យដឹងថា កាលពីថ្ងៃ ម្សិលមិញ នេះ មេដឹកនៃគណបក្ស ប្រជាធិបតេយ្យ លោក ស៊ូថេប ថងស៊ូបាន បានទទួលលុយ រាប់លានបាត ពីក្រុមអ្នកគាំទ្រ របស់លោក ក្នុងកំឡុង ពេលធ្វើបាតុកម្ម ដែលជាការលើកទឹកចិត្ត មួយដល់ ប្រជាពលរដ្ឋ ក្នុងគោលបំណងធ្វើ មហាបាតុកម្ម នៅថ្ងៃអាទិត្យស្អែកនេះ។ លោកស៊ូថេប ថងស៊ូបាន ទទួលបាន លុយបរិច្ចាក នេះគឺនៅក្នុង កំឡុង ពេលដែល រូបលោកដឹកនាំក្រុមបាតុករ នៅតាម បណ្ដោយផ្លូវ ក្នុងទីក្រុងបាងកក ដើម្បីទាមទារឲ្យមានការ ចុះចេញពីតំណែងរបស់ នាយករដ្ឋមន្រ្តី លោកស្រី យីងឡាក់ ស៊ីនណវ៉ាត្រា។
ម៉ាទីចុន ឌេលី នៅថ្ងៃសៅរិ៍នេះ បានប៉ាន់ស្មានថា សាច់ប្រាក់បរិច្ចាក នោះមានចំនួនប្រហែលជា ៨ លានបាត ហើយ លោក ណាញូ ណា បាននិយាយថា វាអាចនឹងកើនឡើងដល់ ១០លានបាត។ អគ្គនាយកដ្ឋានបានប្រកាស ទៅធនាគារពាណិជ្ជ ឲ្យបិទគណនេយ្យ ទាំងអស់របស់ មេដឹកនាំគណបក្សប្រឆាំង រួមបញ្ចូលទាំង លោកស៊ូថេប ថងស៊ូបាន ផងដែរ។ ក្រុមបាតុករដែលដឹងនាំដោយ លោកស៊ូថេប និងមេដឹកនាំផ្សេងទៀត បានធ្វើបាតុកម្មកាលពី ព្រឹក ថ្ងៃសុក្រម្សិលមិញ នេះ ហើយបានបញ្ចុះបញ្ជូល ពូកគេឲ្យចូលរួមធ្វើមហាបាតុកម្ម នៅថ្ងៃអាទិត្យស្អែកនេះ ដើម្បីទាមទារឲ្យលោកស្រី យីងឡាក់ ចុះចេញពីតំណែង ដើម្បីត្រួសត្រាយផ្លូវ សម្រាប់ធ្វើកំណែទម្រង់ជាតិជាថ្មី។
ចំនួនអ្នកគាំទ្រជាច្រើន បានបរិច្ចាកលុយ ម្នាក់៥០០ និង១០០០បាត ដល់លោកស៊ូថេប ហើយបន្ទាប់ពីប៉ុន្មាន ម៉ោងក្រោយពេលបាតុកម្ម លោកបានទទួលលុយ បរិច្ចាក មួយការុង ដែលមានទម្ងន់ ៨គីឡូ។
អតីតអនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក បូនចូ ទ្រីថង ដែលជាអតីតនាយកប្រតិបត្តិ នៃគណបក្ស ថៃរ៉ាក់ ថៃ បានបរិច្ចាក ចំនួន ៣០០.០០០ បាត នៅក្នុងសាច់ប្រាក់ ទៅឱ្យលោកស៊ូថេប។
Saturday, 21 December 2013 11:21 សម្រួលដោយ៖ដើមអម្ពិល(DAP)-ID:078

0 comments:

Post a Comment