ភ្នំពេញ : តំណាងរាស្រ្តគណ បក្សប្រជាជន មណ្ឌលព្រៃវែង លោក ស សុខា និង លោកស្រី ព្រមទាំងក្រុមគ្រួសារ នៅរសៀលថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៣នេះ បាននាំយកអំណោយ និងថវិកាមួយចំនួន ទៅចែក ជូនដល់ក្មេងៗ ដែលផ្ទុកមេរោគអេដស៍ ចំនួន១០៥នាក់ ដែលរស់នៅជាមួយអង្គការ អគារស្ពានឥន្ទធនូ ហើយពិធីចែកអំណោយនេះ ប្រារព្ឋធ្វើ ឡើងនៅក្នុងបរិវេណមន្ទីរ ពេទ្យព្រះកេតុមាលា ហៅពេទ្យធំ ។
ក្រៅពីបំរើការងារជូនប្រទេសជាតិ ក្នុងនាមជាអ្នកតំណាង រាស្រ្តជាប់ឆ្នោតរបស់គណ បក្សកាន់អំណាច លោក ស សុខា ដែលជាកូនប្រុស បង្កើតរបស់លោកឧបនាយករដ្ឋមន្រ្តី ស ខេង និងលោកស្រី ព្រមទាំងក្រុមគ្រួសារទាំងមូលបានឆ្លៀតពេលវេលា នាំអំណោយ ដែលជានំចំណី និងភេសជ្ជ: ព្រមទាំងថវិកា មួយចំនួន ទៅផ្តល់ជូនដល់ កុមារា កុមារី ទាំង ១០៥នាក់ ដែលផ្ទុកមេតោគអេដស៍ ហើយបច្ចុប្បន្នកំពង់រស់នៅ និងរៀនសូត្រជាមួយអង្គការ អគារស្ពានឥន្ទធនូ ។
នៅចំពោះមុខក្មេងៗ ដែលរង គ្រោះដោយសារជំងឺអេដស៍ ឆ្លងពីឪពុកម្តាយខាងលើនេះ លោក ស សុខា បានសម្តែង ការអាណិតអាសូរយ៉ាងខ្លាំង ដែលក្មេងៗទាំងនេះ ទទួលរង ផលលំបាកឆ្លងមេរោគ ប៉ះពាល់ដល់អនាគតរបស់ពួកគេ ។ លោក ស សុខា បានថ្លែងទៀតថា រាជរដ្ឋាភិបាល តាមរយ: ក្រសួង ស្ថាប័នពាក់ព័ន្ឋ ជាពិសេសកាកបាទក្រហម កម្ពុជា បានយកចិត្តទុកដាក់ យ៉ាងខ្លាំង និងលើកកំពស់ ព្រមទាំងជំរុញលើកទឹកចិត្ត ក្មេងៗ ដែលផ្ទុកមេតោគអេដស៍ ក៏ដូចជាមនុស្សពេញវ័យ ដើម្បីឲ្យពួកគេ អាចរស់នៅ ក្នុងសង្គម និងខិតខំតស៊ូ សម្រាប់អនាគតទៅមុខ ។
ជាមួយគ្នានេះ លោក ស សុខា ក៏បានផ្តាំផ្ញើឲ្យក្មួយៗ ទាំងអស់ ខិតខំរៀនសូត្រ និងលេងកីឡាឲ្យបានច្រើន ដើម្បីអនាគតល្អ ៕
Sunday, 22 December 2013 15:46 ដោយៈ ដើមអម្ពិល (DAP)-ID: 010
0 comments:
Post a Comment